នៅយប់ថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយស “មេដាយមិត្តភាព”ជូនលោក Vucic ប្រធានាធិបតីស៊ែប៊ីនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។
លោក Xi Jinping បានគូសបញ្ជាក់ថា លោកប្រធានាធិបតី Vucic បានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពចិននិងស៊ែប៊ី និងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាស្ថាបនិកដ៏សកម្មនិងជាអ្នកគាំពារដ៏មុតមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងស៊ែប៊ី។
លោក Xi Jinping បានសង្កត់ធ្ងន់ថាគ្រឿងឥស្សរិយយស “មេដាយមិត្តភាព”គឺជាមេដាយកិត្តិយសកំពូលរបស់សាធារណរដ្ឋប្រជាមានិតចិនដែលផ្តល់ជូនឥស្សរជនបរទេស មេដាយនេះមិនត្រឹមតែជាការទទួលស្គាល់ខ្ពស់ចំពោះការរួមចំណែករបស់លោកប្រធានាធិបតី Vucic ចំពោះមិត្តភាពរវាងចិននិងស៊ែប៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំពឹងទុកយ៉ាងស្មោះរបស់ប្រជាជននៃប្រទេសទាំងពីរចំពោះការកសាងសហគមន៍ជោគវាសនារួមរវាងចិន-ស៊ែប៊ីក្នុងយុគសម័យថ្មីផងដែរ។
គួរបញ្ជាក់ថា ប្រទេសទាំងពីរចិននិងស៊ែប៊ីគាំទ្រគ្នាទៅវិញទៅមក ស្វែងរកការអភិវឌ្ឍរួម ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននៃប្រទេសទាំងពីរ បានបង្កើតជាគំរូនៃការប្រាស្រ័យទាក់ទងរវាងប្រទេសនិងប្រទេស ក៏ដូចជាគំរូដែលសហគមន៍អន្តរជាតិអាចយកទៅរៀនសូត្របាន៕
ដោយគិរីដងរែក




