មានហេតុការណ៍ភ្ញាក់ផ្អើលដល់មហាជនទាំងព្រឹកនៅមុខរោងការ ខណៈក្មេងប្រុស ស្រី ៣នាក់បង ប្អូនមកឈរស្រែកយំ សុំឲ្យឪពុកខ្លួនដែលកំពុងអង្គុយផ្ទឹមជាមួយប្រពន្ធក្រោយ ជួយសងលុយ ជំពាក់ធនា គារ១ម៉ឺនដុល្លារ។
ហេតុការណ៍ដ៏កម្រនេះកើតឡើងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ ភូមិជ្រោយ ឃុំព្រះបាទ ជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ តាមការរៀបរាប់ពីក្មេងប្រុស ស្រីទាំង៣ថា ឪពុកខ្លួនឈ្មោះ ពេជ្រ ធារ៉ា បានមករៀបការជាមួយប្រពន្ធថ្មីឈ្មោះ ង៉ែត ស្រីវឿន ទាំងដែលបំណុល ជាច្រើននៅ មិនទាន់សងធនាគាររួច។
ក្មេងៗដែលជាកូនបន្តថា ម្តាយនិងឪពុកខ្លួនបានលែងលះគ្នាហើយ តែទ្រព្យសម្បត្តិរួម នៅមិនទាន់បែងចែកទេ ហើយឪពុកពួកគេបានចុះចេញពីផ្ទះយកឡាន មួយ គ្រឿង ទៅជាមួយផង ថែមទាំងមិនដែលជួយបង់លុយធនាគារដែលជំពាក់នោះទេ។ ទើបពេលនេះ ពួកគាត់ត្រូវជាកូន អាណិតម្តាយក៏សម្រេចចិត្តមកយំអង្វរឪពុក សុំលុយ១ម៉ឺនដុល្លារ យកទៅ សង ធនាគារ។
សូមបញ្ជាក់ថាលោក ពេជ្រ ធារ៉ា និងប្រពន្ធ ឈ្មោះ អាន ចាន់ថៃ ចាប់ដៃគ្នារៀបការរហូត មានកូន ស្រី ២នាក់ និងកូនប្រុសម្នាក់ ហើយក៏បានលែងលះគ្នា កាលពីប៉ុន្មានខែមុនបន្សល់ទុកកូនទាំង៣ ដែលកំពុងសិក្សា ជាមួយនិងបំណុលធនាគារយ៉ាងច្រើនឲ្យប្រពន្ធ និងកូនជាអ្នកទទួលខុសត្រូវ ចំណែកខ្លួនបានយកឡានទៅមួយគ្រឿងនិងបានរៀបការប្រពន្ធថ្មីដែលមានផ្ទះនៅទល់មុខផ្ទះគ្នាផងដែរ៕



ដោយគីរីដងរែក