25.9 C
Phnom Penh
Wednesday, June 3, 2026
- Advertisement -spot_img

កុមារជាអាទិភាព៖ តួនាទីទិវាអន្តរជាតិកុមារក្នុងការលើកកម្ពស់គុណភាពសិក្សា និងកីឡា

- Advertisement -spot_img

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានបញ្ជាក់ថា ចាដប់ពីឆ្នាំ២០១៧មក​ លោកតែងយកឱកាសទិវាអន្តរជាតិកុមារ កៀរគរជំនួយពីសប្បុរសជន សង្គមស៊ីវិល និងសហគមន៍មូលដ្ឋានបានរួមគ្នាបរិច្ចាគថវិកា និងសម្ភារៈជួយឧបត្ថម្ភសាលារៀននានា។ ការរួមចំណែកនេះបានធ្វើឱ្យមានការកែលម្អគួរឱ្យកត់សម្គាល់លើសម្ភារសិក្សា ដូចជា សៀវភៅសិក្សា កុំព្យូទ័រ តារាងបង្រៀន និងឧបករណ៍ពិសោធន៍វិទ្យាសាស្ត្រ ដែលអាចឱ្យកុមារទទួលបានការសិក្សាប្រកបដោយគុណភាពខ្ពស់សមស្របទៅនឹងសតវត្សរ៍ទី២១។
ទន្ទឹមគ្នានេះ ទិវាអន្តរជាតិកុមារក៏បានជំរុញឱ្យមានការស្ថាបនា និងជួសជុលអគារមត្តេយ្យ និងអគារសាលាបឋមសិក្សាជាច្រើនកន្លែង។ អគារសិក្សាដែលរឹងមាំ មានសុវត្ថិភាព និងបំពាក់ប្រព័ន្ធអនាម័យល្អ គឺជាកត្តាចាំបាច់សម្រាប់បរិយាកាសសិក្សាប្រកបដោយផាសុកភាព។ ការកែលម្អថ្នាក់រៀន បន្ទប់ទឹក និងទីលានលេង បានធ្វើឱ្យកុមារតូចៗមានភាពរីករាយក្នុងការមកសាលារៀន និងទទួលបានការអប់រំប្រកបដោយសុវត្ថិភាពជាងមុន។

បន្ថែមពីលើការអប់រំ ការអភិវឌ្ឍផ្នែកកាយសម្បទាក៏ទទួលបានការយកចិត្តទុកដាក់ផងដែរ។ សម្ភារកីឡាដែលប្រគល់ជូនសាលារៀននានាក្នុងឱកាសទិវាអន្តរជាតិកុមារ រួមមាន បាល់ទាត់ បាល់បោះ លោតខ្សែ និងឧបករណ៍ហាត់ប្រាណផ្សេងៗ បានជំរុញឱ្យកុមារមានសកម្មភាពកីឡា ពង្រឹងសុខភាព និងកសាងស្មារតីសាមគ្គីភាពតាមរយៈការលេងជាក្រុម។ ទិវាអន្តរជាតិកុមារ មិនមែនគ្រាន់តែជាថ្ងៃប្រារព្ធពិធីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តដល់ការវិនិយោគលើធនធានមនុស្សជំនាន់ក្រោយ។ ការរួមចំណែកកែលម្អសម្ភារសិក្សា អគារមត្តេយ្យ អគារសាលាបឋមសិក្សា និងសម្ភារកីឡា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងអនាគតដ៏ភ្លឺស្វាងរបស់កុមារ​ ហេីយគ្រប់ភាគីពាក់ព័ន្ធ គួរតែបន្តសហការគ្នាដើម្បីធានាថាកុមារគ្រប់រូបទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍន៍ពេញលេញ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img