19.8 C
Phnom Penh
Sunday, January 19, 2025
- Advertisement -spot_img

កីឡាករជិះសេះ គង់ រតនៈ ប្តេជ្ញាយកមេដាយមាស ពីស៊ីហ្គេម នៅកម្ពុជា

- Advertisement -spot_img

កីឡាករ គង់ រតនៈ ជាកីឡាករជិះសេះម្នាក់ ត្រូវបានជ្រើសរើសជាកីឡាករជម្រើសជាតិរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ត្រៀមក្នុងការប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡាករវ័យ១៦ឆ្នាំរូបនេះ មុនជាប់ក្នុងជម្រើសជាតិគេបានឆ្លងកាត់ការហ្វឹកហាត់ជាកីឡាករថ្នាលអស់យៈពេល៤ឆ្នាំ ទទួលបានការបង្ហាត់បណ្តុះបណ្តាល ដោយគ្រូបរទេស និងគ្រូខ្មែររបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ។

អ្វីដែលជម្រុញលើទឹកចិត្តឲ្យកីឡាករវ័យក្មេងរូបនេះ ចូលរួមហ្វឹកហាត់កីឡាជិះសេះនេះ ចាប់តាំងពីវ័យ១១ឆ្នាំ គឺ ដោយសារ គេចង់ចូលរួមប្រកួតប្រជែងតំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាធំៗជាលក្ខណៈអន្តរជាតិ ដើម្បីដណ្តើមមេដាយជូនកម្ពុជា និង លើកកេត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

កីឡាករវ័យ១៦ឆ្នាំរូបនេះ គេបានចាប់យកការហ្វឹកហាត់លើវិញ្ញាជិះសេះប្លោះរបា គេត្រូវបង្កើនការហ្វឹកហាត់ជារៀងរាល់ថ្ងៃជាមួយនិងសេះ ដើម្បីធ្វើការយល់ចិត្តគ្នា ក្រោមការបង្ហាត់បង្ហាញ ដោយគ្រូជំនាញមកពីប្រទេសបារាំង និងគ្រូខ្មែរដែលមានបទពិសោធន៍ឈ្នះមេដាយនាពេលកន្លងមក។

ការហ្វឹកហាត់ជារៀងរាល់ថ្ងៃ គង់ រតនៈ ត្រូវជិះសេះផ្លោះរបាក្នុងរយៈកម្ពស់ចាប់៧០សង់ទីម៉ែត្រដល់កម្ពស់ជាងមួយម៉ែត្រ ដ្បិតក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិវិញ្ញសាមួយនេះ សមិទ្ធផលដែលអាចដណ្តើមបានមេដាយបាន គឺសេះត្រូវលោតឲ្យបានខ្ពស់ជាងកម្ពស់មួយម៉ែត្រ។

គង់ រតនៈ បានប្តេជ្ញាចិត្តថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនាមខ្លួនជាកីឡាករតំណាងជាតិប្រកួតលើវិញ្ញាសា ជិះសេះផ្លោះរបា នឹងប្រជែងដណ្តើមយកមេដាយមាសជូនកម្ពុជាឲ្យបាន ដើម្បីលើកមុខមាត់កេត្តិយសគ្រួសារ និងមុខមាត់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានត្រៀមវិញ្ញាសាចំនួន២ គឺ វិញ្ញាសាជិះសេះចម្ងាយឆ្ងាយ និងវិញ្ញសាជិះសេះលោកតផ្លោះរបា ដោយត្រៀមកីឡាករកីឡាការិនីសរុប១៤នាក់ ធ្វើការហ្វឹកហាត់នៅទីលានចំនួន២ គឺនៅទីលានខេមបូឌាខនទ្រីក្លិប ក្នុងរាជធានីភ្នំពេញ និងទីលានភ្នំគិរីរម្យ ខេត្ត កំពង់ស្ពឺ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img