28 C
Phnom Penh
Monday, November 11, 2024
- Advertisement -spot_img

ការបើកព្រំដែនជំរុញទេសចរណ៍រវាងប្រទេស កម្ពុជា ថៃ វៀតណាម

- Advertisement -spot_img

បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសថៃបានអនុញ្ញាតឱ្យបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញចាប់ពីថ្ងៃទី ១ ឧសភាមក សមាគម និងក្រុមហ៊ុនឯកជនមួយចំនួនក្នុងវិស័យទេសចរណ៍នៅកម្ពុជា ថៃ ក៏ដូចជាវៀតណាមបានសហការគ្នារៀបចំផែនការជំរុញលំហូរភ្ញៀវទេសចរម្តងទៀត។

កាលពីដើមខែឧសភា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដឹកនាំដោយលោក ធួន ស៊ីណាន ប្រធានសមាគម បានធ្វើដំណើរឆ្លងកាត់ច្រកអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង របស់កម្ពុជា ទៅកាន់ខេត្តត្រាត របស់ប្រទេសថៃ និងទៅកាន់ទីក្រុងបាងកក ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម រវាងកម្ពុជា ថៃ និងវៀតណាម ពីថ្ងៃទី៥-៦ ឧសភា ខណៈគណៈប្រតិភូក្រុមហ៊ុននៅកម្ពុជាក៏បានធ្វើដំណើរតាមយន្តហោះពីភ្នំពេញទៅបាងកកផងដែរ។

គោលបំណងនៃការធ្វើដំណើរតាមផ្លូវគោកនេះ គឺដើម្បីសិក្សាស្វែងយល់អំពីការធ្វើដំណើរ ក៏ដូចជាការបំពេញឯកសារនៅច្រកព្រំដែនទាំងសងខាងកម្ពុជា និងថៃ។

លោក ធួន ស៊ីណាន បាននិយាយថា ការបើកច្រកព្រំដែនកម្ពុជា-ថៃ ពិតជាល្អសម្រាប់វិស័យទេសចរណ៍ ដឹកជញ្ជូន ពាណិជ្ជកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់សម្រាប់ការបន្តអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោកក៏បានបន្តទៀតថា លំហូរភ្ញៀវទេសចរតាមផ្លូវគោក នឹងមានកាន់តែច្រើន ប្រសិនបើភាគីថៃ បន្ធូរបន្ថយលក្ខខណ្ឌ ឬឯកសារមួយចំនួន ព្រោះពេលឆ្លងកាត់ព្រំដែន តម្រូវការពីភាគីថៃ នៅតែមិនទាន់ច្បាស់លាស់ ដូចជាលក្ខខណ្ឌនៃការបើករថយន្តឯកជនចូលប្រទេសថៃ និង ការដែល ភាគី ថៃ ស្នើ ឲ្យ ភាគី កម្ពុជា ធ្វើ តេស្ត រហ័ស លើ ភ្ញៀវ និង អ្នក ដំណើរ។

ភ្ញៀវ ទេសបាន ត្រឡប់ មកកម្សាន្តនៅ កម្ពុជា វិញ បន្ទាប់ ពី ជំងឺ កូវីដ-១៩ ដោយ ចំនួន ភ្ញៀវ ទេសចរ ចូល ទស្សនា ប្រាសាទ អង្គរវត្ត ជា បេតិកភណ្ឌ ពិភពលោក បាន កើន ឡើង ៦២២ ភាគរយ ដល់ ៣៣ ២០៥ នាក់ ក្នុង រយៈ ពេល ៤ ខែ ដើម ឆ្នាំ នេះ ដែល រក ចំណូល បាន ប្រមាណ ១,៣៥ លាន ដុល្លារ។

ក្នុងខែមេសា អ្នកទេសចរ ១៣,៣៦៥ នាក់បានទៅទស្សនាតំបន់គោលដៅដ៏ល្បីល្បាញនេះ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img