(អឺរ៉ុប)៖ ក្លិបជើងខ្លាំងនៃលីគកំពូលអាល្លឺម៉ង់ FC Bayern Munich បានសម្រេចកិច្ចព្រមព្រៀងក្នុងការទិញបានខ្សែការពារឆ្នើម Matthijs de Ligt ក្នុងតម្លៃប្រមាណ ៦៥.៦លានផោនលើកិច្ចសន្យារយៈពេល ៥ឆ្នាំដល់ឆ្នាំ២០២៧ ដែលផ្ទេរពីក្លិបអីតាលី Juventus។
នេះជាការផ្ទេរកីឡាករស្ថិតក្នុងតម្លៃខ្ពស់មួយផងដែរ តែនៅមិនទាន់អាចបំបែកកំណត់ត្រា ដែលក្លិប Bayern Munich បានចំណាយប្រមាណ ៦៨លានផោននៃការទិញខ្សែការពារ Lucas Hernandez ពីក្លិប Atletico Madrid នោះទេ។
ខ្សែការពារសញ្ជាតិហូឡង់ De Ligt បានចូលរួមជាមួយក្លិប Juventus ពីក្លិប Ajax ក្នុងកិច្ចសន្យា ៥ឆ្នាំចាប់តាំងពីឆ្នាំ២០១៩ ដែលបង្ហាញខ្លួនបាន ៣៦ប្រកួតហើយបានរួមចំណែកជួយក្លិបឈ្នះជើងឯកលីគ Serie A នាពេលនោះ ខណៈសរុបមករូបគេលេងបាន ១១៧ប្រកួតរកបាន ៨គ្រាប់នាមជាខ្សែការពារកណ្តាលផងដែរ។
បញ្ជាក់ផងថា ក្លិប FC Bayern Munich ជាក្លិបបាល់ទាត់អាជីពទី៣ ដែលខ្សែការពារវ័យ ២២ឆ្នាំកម្ពស់ ១.៨៩ម៉ែត្រ បានសម្រេចចូលរួមគិតចាប់តាំងក្លាយជាកីឡាករអាជីពកាលឆ្នាំ២០១៧ ជាមួយក្លិបហូឡង់ Ajax ខណៈមកដល់ពេលនេះរូបគេបានឈ្នះពាន Serie A, Coppa Italia, នឹងពាន Suppercoppa Italiana៕




ប្រភព Sports Illustrated ប្រែសម្រួលដោយគីរីដងរែក