30.8 C
Phnom Penh
Saturday, October 31, 2026
- Advertisement -spot_img

ការធ្វើ​ស្វ័យ​បដិវត្តន៍​​  ៖ ចម្លើយ​នៃ​តម្រិះប្រាជ្ញា​​បូព៌ា​ប្រទេស​​ដែល​ជួយ​បក្ស​កាន់​អំណាច​ធំៗ​ឱ្យ​​ពុះពារ​បញ្ហា​លំបាក​នៃ​ការធ្វើ​អភិបាលកិច្ច​        

- Advertisement -spot_img

 បើសិនជា​ប្រៀបធៀប​គណបក្ស​នយោបាយ​​ជា​ដើមឈើ​ដ៏ធំ​មួយដើម នោះ​ ​ការធ្វើ​ស្វ័យ​បដិវត្តន៍​​​ គឺ​ប្រឈមមុខ​នឹង​​បញ្ហា​​ផ្ទៃ​ក្នុង​​ដោយ​ត្រង់ៗ​   ​​​ជីក​យក​ដង្កូវ​ចេញ​ដោយ​ម្ចាស់ការ​  ​និង​កាត់​មែក​ងាប់ៗ​ចោល​   ​ ​ដើម្បី​ឱ្យ​​​ដើមឈើ​ធំ​រក្សា​​ជីវិត​បាន​យូរ​​​​។ ​​ការធ្វើ​ស្វ័យ​បដិវត្តន៍​​​​​មិនមែន​ការកែកំហុស​ដោយ​អសក​ម្ម​​ក្រោម​ការបង្ខិត​បង្ខំ​នៃ​កម្លាំង​ខាង​ក្រៅ​នោះទេ​ ផ្ទុយទៅវិញគឺ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​​ដោយ​សកម្ម​និង​ម្ចាស់ការ ​​។​​        ទាក់ទិននឹង​ការ​ធ្វើ​ស្វ័យ​បដិវត្តន៍​របស់​បក្ស​កាន់​អំណាច  ​​ លោក Xi Jinping ធ្លាប់​ធ្វើ​ការ​ប្រៀបធៀប​ដ៏​រស់រវើក​ថា​៖ « គឺដោយទឹកចិត្តអង់អាច​ដែល​ហ៊ាន​កោស​ឆ្អឹង​ដើម្បី​​ព្យាបាល​ជាតិ​ពុល ​និង​ភាពក្លាហានដែលហ៊ាន​កាត់​ដៃ​ខ្លួនឯង ​ ​កសាង​ឥរិយាបថ​​ស្អាតស្អំក្នុងបក្ស​និង​ប្រឆាំង​​អំពើពុករលួយ​យ៉ាងម៉ឺងមាត់​រហូតដល់ទី​បំផុត​  »​ ។ ​យើង​​អាច​មើល​ឃើញថា  ​​ការធ្វើ​ស្វ័យ​បដិវតន៍​​​ផ្តោត​លើ​​ការលុបបំបាត់​បញ្ហា​លំបាក​​ដែល​ស្ថិតនៅទី​​ជ្រៅ​​ក្នុង​បក្ស​  ​បើនិយាយ​ឱ្យ​​សាមញ្ញ​គឺ​វះកាត់​ផ្ទៃក្នុង​  ​​​ដែលចែកជា​ ៤ ជំហាន៖ ​ស្វ័យ​សម្អាត​  ​ស្វ័យ​កែលម្អ   ​​ស្វ័យ​កំណែទម្រង់​​និង​លើកកម្ពស់​ដោយ​ខ្លួនឯង  ​  ដើម្បី​រ៉ាប់រង​ភារកិច្ច​​​​គ្រប់គ្រងបក្ស​និង​អភិបាលកិច្ច​ជាតិ​ឱ្យ​កាន់តែល្អប្រសើរ។

ការអនុវត្ត​​ជាក់ស្តែង​​នៃ​ការ​​ប្រឆាំង​អំពើ​ពុករលួយ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​យុគសម័យ​ថ្មី​អាច​និយាយ​បាន​ថាជា​គំរូ​នៃ​ការធ្វើ​ស្វ័យ​បដិវតន៍​​​។ ​  ការធ្វើ​សកម្មភាព​ប្រឆាំង​អំពើ​​ពុករលួយ​ជា​ការ​កាត់ចោល​មែក​ធាង​ពុក​ផុយ​។  ​​​ការត្រួត​ពិនិត្យ​ដាក់​​ពិន័យ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​​​មន្ត្រី​ពុក​រលួយ​​​គឺ​​ស្វ័យ​សម្អាត​  ​។ ​​ការកែសម្រួល​យន្តការ​ទាំង​ត្រួតពិនិត្យ​​វិន័យ​​​និង​អធិការកិច្ច​​​គឺ​ជា​​ស្វ័យ​​​កែ​លម្អ​​   ។ ​ការ​កម្ទេច​​ខ្សែសង្វាក់​​ផលប្រយោជន៍នៃ​​​ការដោះដូ​​​​ប្រាក់-អំណាច​  គឺជា​​ស្វ័យ​កំណែ​ទម្រង់​​​  ។ ​ខណៈ​ការដែលអប់រំ​និង​ផ្សព្វផ្សាយ​ឱ្យ​សមាជិក​បក្ស​គ្រប់រូប​​សុទ្ធតែ​​គោរព​ច្បាប់​  វិន័យបក្ស​  និងលក្ខន្តិកៈ​បក្ស ​គឺ​ជា​ការ​​លើកកម្ពស់​ដោយ​​ខ្លួន​ឯង ​ ។       សម្រាប់​គណបក្ស​មិន​តិច​​នៅលើពិភពលោក ​ កាលណាជួបនឹង​បញ្ហាផ្ទៃក្នុង​តែង​​រង់ចាំ​​ផ្លាស់វេន​ជាមួយបក្ស​ផ្សេង​ ​រំពឹងទុកថា​បញ្ហា​ទំនាស់​​​​នឹង​ត្រូវ​ដោះស្រាយ​តាម​រយៈ​ “ការ​ផ្លាស់វេន​ឱ្យ​មនុស្ស​ក្រុម​ផ្សេង​ឡើងកាន់អំណាច”​។ ​​ ​ប្រទេសចិន​បាន​ដើរ​តាម​មាគ៌ា​ខុសគ្នា ៖  ​ផ្អែក​លើ​​ការឃ្លាំមើល​របស់​ប្រជាជន និង​​ការធ្វើ​ស្វ័យ​បដិវត្តន៍​  ​ដែល​ជា​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទាំង​ផ្ទៃក្នុង​និង​ខាងក្រៅ   ​​​​ ដើម្បី​ក្លាយជា​ការធានា​ផ្នែក​របប។ ​​​        ​​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ ដូចនេះ​​ហ៊ាន​​កាត់ជាតិ​ពុល​ចេញ  ​​ ​ហ៊ាន​កាត់​ដៃខ្លួនឯង​ គឺដោយសារតែ  ​ទីមួយ ​​បក្ស​កុម្មុយនីស្ត​ចិន​មិនដែល​ពិចារណា​ពី​ផល​ប្រយោជន៍​​នៃ​បក្ស​ទេ ​ ​ពីដើម​ដល់​ចប់​គឺ​​គិតតែ​​​ការ​សម្រេច​​បំណង​ដើម​​អំពី​ការ​​បម្រើ​ប្រទេស​ជាតិ ​​ ប្រជាជាតិ​ និងប្រជាជន។​ទីពីរ   អនុវត្ត​តាម​​តម្រិះប្រាជ្ញា​​អភិបាលកិច្ច​ប្រពៃណី​ចិន ពោលគឺ ​បង្ក្រាប​អំពើ​​ទុច្ចរិត​  ​​ទើប​មហាជន​មាន​ភាពសុខ​សាន្ត​ត្រាណ​។        គណបក្ស​នយោបាយ​​ដែល​​កាន់អំណាច​អស់​រយៈពេលយូរ​​ គួរ​​បង្ការ​​ហានិភ័យ​លាក់​កំបាំង​​​ដោយ​ម្ចាស់ការ​​ ​ ​កាន់តែ​ត្រូវមាន​ភាព​ក្លាហាន​ក្នុង​ការ​​​កាត់ចោល​មែក​​​ពុក​ផុយ​ដោយ​ម្ចាស់ការ​។  ​​​ការធ្វើ​ស្វ័យ​បដិវត្តន៍​​​ ​ជា​ “    លេខសម្ងាត់ ”  ​ស្នូល​នៃ​បក្ស​កម្មុយនីស្តិ​ចិន​ដែល​​ជំរុញ​​​ឱ្យ​​រក្សា​​កម្លាំង​​ចលករ​ជានិច្ច​ផង ​ក៏បាន​ផ្តល់​ជា​​បទពិសោធ​ ដែល​អាច​រៀនសូត្រ​​បាន​ចំពោះ​គណបក្ស​​នានា​​លើ​ពិភពលោក​ដែល​ចង់​ដោះស្រាយបញ្ហាលំបាក​អំពី  ​«  ការកាន់អំណាច​​រយៈពេលយូរ» ​ ​ផង​ដែរ ​៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img