19.8 C
Phnom Penh
Sunday, January 19, 2025
- Advertisement -spot_img

កម្លាំងអាវុធហត្ថផ្ទៃប្រទេសចុះបង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃជាដែនជម្រកសត្វព្រៃ ភូមិសាស្ត្រព្រៃឡង់ ស្រុកឆែប ខេត្តព្រះវិហារ

- Advertisement -spot_img

(ព្រះវិហារ)៖ កម្លាំងអាវុធហត្ថផ្ទៃប្រទេសសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយមន្រ្តីឧទ្យានុក្សរបស់បរិស្ថាន បានបើកប្រតិបត្តិការចុះបង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ នឹងធ្វើការឹបអូសបានគ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿង ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល ឋិតក្នុងដែនជម្រកសត្វព្រៃ ភូមិសាស្ត្រព្រៃឡង់ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២២ សប្តាហ៍មុន ។

នេះបើយើងតាមអ្នកនាំពាក្យរបស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី អេង ហុី ឯកឧត្ដមបានមានប្រសាសន៍ថា៖ក្រោយ ពេលទទួលបានព័ត៌មាន ថាមានជនទុច្ចរិត ប្រេីប្រាស់គ្រឿងចក្រ អេស្កាវ៉ាទ័រចូលទៅទន្រ្ទាន ដីព្រៃរបស់រដ្ឋ ដែលជាដីដែនជម្រកសត្វព្រៃ ព្រៃឡង់ ឋិតនៅភូមិសាស្រ្តស្រុកឆែប នឹងស្រុកជ័យសែន ភ្លាមៗនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងខ.ភ.ម មេបញ្ជាការ អាវុធហត្ថ លេីផ្ទៃប្រទេស នឹងជាប្រធានគណៈកម្មការ ថ្នាក់ជាតិបង្រ្កាប នឹងទប់ស្កាត់បទល្មេីសធនធានធម្មជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់កម្លាំងអាវុធហត្ថខេត្ត ព្រះវិហារ ដេីម្បីសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះ ពិនិត្យ នឹងស្រាវជ្រាវបង្រ្កាបអោយខានតែបាន ។

ជុំវិញបញ្ហានេះ លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថ ខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់លើរួចមក លោកបានចាត់ឲ្យកម្លាំងសមត្ថកិច្ចអាវុធហត្ថរបស់លោកធ្វើការសហការណ៍ជាមួយក្រុមមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ចុះធ្វើស្រាវជ្រាវរុករក និងបង្ក្រាបបទល្មើសឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធ(កាយព្រំដី) នៅចំណុចអូរដា ជាំប្រមេ និយាមកាលេខ ៥៤០០៣៧-១៥១២៩០៤ ។

លោកបន្តថា មុនពេលកម្លាំងទៅដល់ជនសង្ស័យបានដឹងខ្លួនមុន ហើយបានបើកគ្រឿងចក្រយកទៅលាក់ទុក និងរត់គេចខ្លួនបាត់ បន្សល់ទុកអេស្ការវ៉ាទ័រចំនួន១ គ្រឿង ឋិតនៅទីតាំងភូមិសាស្រ្ត ភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។

ដោយសារខ្វះមធ្យោបាយនាំយកវត្ថុតាងគ្រឿងចក្រមកបានកម្លាំងក៍បានដោះយកច្រវ៉ាក់កង់១ខ្សែរឹបអូសយកមករក្សាទុកនៅស្នាក់ការបរិស្ថានស្រែវាល ។

សូមបញ្ជាក់ថាពាក់ព័ន្ធករណីក្រុមជនទុច្ចរិត បានប្រេីប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ បំផ្លាញ ធនធានធម្មជាតិ ដែលជាដីដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅក្នុងភូមិសាស្រ្តស្រុកឆែបនឹងស្រុកជ័យសែន ខេត្តព្រះវិហារនេះ យើងរង់ចាំមើលចាំមើលការបំពេញ និតីវិធីរបស់ខាងជំនាញបរិស្ថាន ហើយនឹងចងក្រងសំណុំរឿងបែបណាដើម្បីនាំខ្លួន អ្នកដែលពាក់ព័ន្ធទៅស្ថាប័នអ័យការ្យខេត្តព្រះវិហារ ពីព្រោះសមត្ថកិច្ចចុះស្រាវជា្រវនឹងបង្ក្រាបនេះមិនមែនលើកទី១ទេ ហើយភុស្តតាង នឹងសាវតាជាតិអ្នកដែលប្រព្រឹត្ត មានគ្រប់គ្រាន់ សមត្ថកិច្ចទាំងអស់ដែលបានចុះទៅនោះ ក៍បានបញ្ជាក់ដែរថាពិតជាសកម្មភាពបំផ្លាញធនធានធម្មជាតិក្នុងតំបន់អភិរក្សព្រៃឡង់នេះពិតប្រាកដមែន ហើយរង់ចាំមើលថា ស្ថាប័នអ័យ្យការនៃសាលាដំបូងខេត្តព្រះវិហារ នឹងចាត់ការបែបណាចំពោះអ្នកដែលបានឃុបឃិតគ្នាពាក់ព័ន្ធនៅក្នុងរឿងនេះ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img