29 C
Phnom Penh
Monday, April 28, 2025
- Advertisement -spot_img

កម្ពុជា អាចនឹងចាកចេញពី ប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ ២០២៧

- Advertisement -spot_img

បន្ទាប់ពីការបញ្ជាក់អំពីសិទ្ធិរបស់កម្ពុជាក្នុងការចាកចេញពីប្រទេសមានកម្រិតអភិវឌ្ឍន៍តិចតួច (LDCs) ជាលើកដំបូងចាប់តាំងពី ឆ្នាំ ២០២១ មកអង្គការសហប្រជាជាតិបានឱ្យដឹងថាកម្ពុជាអាច នឹងចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅដើមឆ្នាំ ២០២៧ ដរាបណា ស្តង់ដារដូចគ្នាត្រូវបានបំពេញនៅពេលដែលគណៈកម្មាធិការ សម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) វាយតម្លៃប្រទេសកម្ពុជាម្តងទៀត នៅឆ្នាំ ២០២៤ ដែលជាការត្រួតពិនិត្យរយៈពេលបីឆ្នាំម្តង។

លក្ខណៈវិនិច្ឆ័យចំនួន បីរបស់អង្គការសហប្រជាជាតិដែលកំណត់សិទ្ធិរបស់កម្ពុជាដើម្បីបញ្ចប់ស្ថានភាពជាប្រទេសអភិវឌ្ឍន៍ តិចតួចរួមមានផលិតផលក្នុងស្រុកសរុបសម្រាប់ មនុស្សម្នាក់ដែលបច្ចុប្បន្នមាន ចំនួន ១.៣៧៧ ដុល្លារ។ សន្ទស្សន៍សមិទ្ធិផលរបស់ មនុស្ស(HAI) បច្ចុប្បន្នគឺ ៨,៣ ពិន្ទុខាងលើកម្រិត៧៤,៣ និងសន្ទស្សន៍ ស្តីពីភាពងាយរងគ្រោះខាងសេដ្ឋកិច្ច និងបរិស្ថានចំនួន ៣០,៦។

ទោះយ៉ាងណានៅក្នុងសិក្ខាសាលា ស្តីពីការរៀបចំសម្រាប់ការបញ្ចប់ដោយចីរភាព នៃភាពជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាលោកស្រី Pauline Tamesis អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិបានកត់សម្គាល់ថាស្ថិតិវិជ្ជមាន ទាំងនេះមិនទាន់ត្រូវបាន ទូទាត់ នឹងផលប៉ះពាល់នៃជំងឺ កូវីដ-១៩ នៅឡើយទេ។

«នេះជាដំបូងគឺ ត្រូវកត់សម្គាល់ថា ការពិនិត្យឡើងវិញរយៈពេល ៣ ឆ្នាំនៅឆ្នាំ ២០២១ ដោយសារតែពេលវេលា នៃទិន្នន័យដែលមាន គឺ មិនបានគិតគូរពី ផលប៉ះពាល់ នៃជំងឺ រាតត្បាត កូវីដ-១៩ ដែលបានបង្កបញ្ហាប្រឈម ដល់ការកើនឡើងនៃការអភិវឌ្ឍរបស់ប្រទេស ដើម្បីបំពេញការបញ្ចប់។ លក្ខណៈវិនិច្ឆ័យមួយទៀតគឺពិនិត្យឡើងវិញលើកទី៣ ក្នុងឆ្នាំ២០២៤ ដែលកម្ពុជាត្រូវ ពន្លឿន កិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដើម្បីស្តារឡើងវិញពីជំងឺរាតត្បាត និងកាត់បន្ថយភាពងាយ រងគ្រោះ និងវិសមភាព»។

ជាសំណាងល្អ សម្រាប់កម្ពុជាអានុភាព ដ៏មានប្រសិទ្ធភាព នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ម RCEPដែលចូលជាធរមាននៅដើមឆ្នាំ ២០២២ អាចជាមធ្យោបាយប្រយុទ្ធ ដ៏មានប្រសិទ្ធភាពមួយប្រឆាំងនឹង ផលប៉ះពាល់ ដ៏ អាក្រក់នៃជំងឺ កូវីដ-១៩ ។

លោក ប៉ាន សូរ ស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចែករំលែកគំនិតរបស់លោកនៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ៖ «ភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលប៉ះពាល់បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ច នាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និង អាស៊ាន»។

លោកថា៖ «កិច្ចព្រមព្រៀង RCEP អាចជួយកម្ពុជាឲ្យបញ្ចប់ស្ថានភាពប្រទេសមានកម្រិតអភិវឌ្ឍន៍តិចតួច (LDC) និងអាចផ្តល់នូវ កម្លាំងជំរុញដ៏សំខាន់ក្នុងការបំពេញតាមការប្តេជ្ញានៅឆ្នាំ២០២៧»។

កិច្ចព្រមព្រៀងនេះក៏ ជាកិច្ចអន្តរាគមន៍ទាន់ពេលវេលាក្នុងដំណើរស្វែងរករបស់កម្ពុជាសម្រាប់ការបញ្ចប់ LDC ដែលទំនងជាអាច បញ្ចប់នៅឆ្នាំ ២០២៨ និងការខិតខំរបស់កម្ពុជាដើម្បីសម្រេចបាននូវស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់ និងប្រាក់ចំណូលខ្ពស់នៅ ឆ្នាំ២០៣០ និង២០៥០។

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានកត់សម្គាល់ថាតាមរយៈ ការផ្តល់បទបញ្ញាតិ្តពិសេសសម្រាប់ LDCs អាស៊ាន RCEP គាំទ្រសេដ្ឋកិច្ចដែលមានបច្ចេកវិជ្ជា និងធនធានតិចដើម្បីបង្កើតយុទ្ធសាស្ត្រសមាហរណកម្មប្រកបដោយ ស្ថិរភាព ដើម្បីអនុវត្តការប្តេជ្ញាលើ RCEP ឲ្យបានពេញលេញជាលក្ខណៈពិសេសដែលស្របតាម WTO។

ERIA បានចង្អុលបង្ហាញថា៖ «នេះគឺជាលក្ខណៈពិសេសដ៏សំខាន់ដែលអនុញ្ញាតឲ្យមានសមាហរណកម្មតំបន់ និងពាណិជ្ជកម្មទូលំទូលាយ នៅទូទាំងប្រទេស នៅដំណាក់កាលផ្សេងគ្នា នៃកំណើន និងបង្កើតក្របខ័ណ្ឌសមាហរណកម្មពាណិជ្ជកម្មប្រកបដោយថាមពល និងឆ្ពោះទៅមុខ»។

សេដ្ឋកិច្ចកម្ពុជា នឹងទទួលឥទ្ធិពលវិជ្ជមានកាន់តែធំដោយមានការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ និង កំណែទម្រង់ក្នុងស្រុក។ លទ្ធផលបានបង្ហាញ ពីសារៈសំខាន់ នៃRCEP សម្រាប់ជំងឺរាតត្បាត និងការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងការផ្លាស់ប្តូររចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចកម្ពុជា៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img