31 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

កម្ពុជារកវិធីសាស្ត្រថ្មី លើការដឹកជញ្ជូននាំចេញអង្គរ ដែលអាចដឹកបានច្រើននិងមានតម្លៃទាប

- Advertisement -spot_img

កំពង់ផែក្រុងព្រះសីហនុ និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងសិក្សាមធ្យោបាយនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដឹករាយដោយមិនប្រើប្រាស់សំបកកុងតឺន័រ ទៀតនោះឡើយ។ វិធីសាស្ត្រនេះ ត្រូវបានអ្នកជំនាញយល់ថា ដើម្បីពង្រីកសក្តានុពលនៃការនាំចេញអង្ករកម្ពុជា ព្រោះការមធ្យោបាយដឹកជញ្ជូនអង្ករថ្មីនេះជួយឱ្យដឹកបានច្រើន និងមានតម្លៃទាប។ ការសិក្សាពីលទ្ធភាពប្រើមធ្យោបាយដឹករាយនេះ បានធ្វើឡើងក្នុងអំឡុងពេលថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលថ្មីៗនេះ។ លោក លូ គឹមឈន់ បានថា ការនាំចេញអង្គរកម្ពុជា ដោយមិនប្រើប្រាស់សំបកកុងតឺន័រ ឬដឹករាយ គឺធ្វើឡើងតាមរយៈការដឹកដាក់បាវនៅក្នុងកប៉ាល់ ដោយមិនចាំបាច់ដាក់ក្នុងកុងតឺន័រ។

ការដឹកជញ្ជូនតាមរយៈមធ្យោបាយនេះ នឹងធ្វើឱ្យការដឹកជញ្ជូនកាន់តែមានតម្លៃទាប ជាងការដឹកដាក់ក្នុងក្នុងតឺន័រ និងដឹកបានច្រើន ពោល គឺការដឹកតាមរយៈនេះ អាចដឹកបានចាប់ពី ៥ពាន់តោនទៅ ២ម៉ឺនតោន។ តែយ៉ាងនេះក្តីការដឹករាយនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់គុណភាពអង្ករផងដែរ។ លោកលើកឡើងថា បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ពីទិសដៅទីផ្សារប្រទេសណា ដែលអាចដឹករាយបាន។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img