30 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

កម្ពុជានាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស មានកំណើនកើនឡើងជាគំហុក

- Advertisement -spot_img

កម្ពុជានាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៤ នេះ មានបរិមាណសរុបជាង ១៤ ពាន់តោន កើនឡើងជាង ២២៣ ភាគរយ ធៀបរយៈពេលដូចឆ្នាំ ២០២៣ ដែលការកើនឡើងនេះ ស្របពេលរោងចក្រកែច្នៃ វេច ខ្ចប់ផ្លែមៀនក្នុងស្រុកមានបច្ចេកទេសស្រឬតាមស្តង់ដារខ្ពស់។ ជុំវិញការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសទីផ្សារប្រទេសចិន ពីមួយខែទៅមួយខែមានកំណើន កើនឡើងគួរកត់សម្គាល់ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម“ការនាំចេញផ្លែមៀនស្រស់នៅក្នុងខែ មេសា កន្លងមក នេះ កម្ពុជាបាននាំចេញមានបរិមាណជាង ២ ៦០០ តោន ក្នុងនោះបើគិតរយៈពេលដើមឆ្នាំ២០២៤ នេះវិញ, ការនាំចេញផ្លែ មៀនស្រស់របស់កម្ពុជាមានបរិមាណជាង ១៤ ពាន់តោន កើនឡើងប្រមាណជាង២២៣ ភាគរយ បើធៀបរយៈពេលដូចឆ្នាំ ២០២៣ ដោយក្នុងនោះ ភាគច្រើនកម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។

ពាក់ព័ន្ធការនាំចេញផ្លែមៀននេះដែរ, ឧកញ៉ាបណ្ឌិត ឈិន កេន អ្នកសម្របសម្រួលទីផ្សារនាំចេញរវាំងកម្ពុជា-ចិន លើកឡើង ថា ជុំវិញការនាំចេញកសិផលនេះ កន្លងមកយើងបានព្យាយាមផ្សព្វផ្សាយបើកចំហរ ដើម្បីឲ្យអ្នកទិញដឹងពីផលិតផលរបស់កម្ពុជាកំណើនជាគំហុក ខណៈបច្ចុប្បន្នអ្នកបញ្ជាទិញ ជាពិសេសការ កម្មង់បញ្ជាទិញពីប្រទេសចិន បានទទួលស្គាល់ពីគុណភាពផ្លែមៀនស្រស់របស់កម្ពុជា ក្រៅពីនេះកម្ពុជាក៏កំពុងស្វែងរកទីផុ ទីផ្សារថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនបរិមាណនៃការនាំចេញផលិតផលនេះឲ្យបានកាន់តែច្រើន។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img