24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

១២ប្រកួតរបស់ Arsenal រកបាន ៣១ពិន្ទុ ក្រោយបំបាក់ Forest ៥-០

- Advertisement -spot_img

(ឡុងដ៏)៖ គិតត្រឹម ១២ប្រកួតរបស់ក្លិបកាំភ្លើងធំ Arsenal បន្ទាប់ពីយកឈ្នះក្រុម Nottingham Forest ៥-០ ក្នុងលីគអង់គ្លេស Premier League ក្រុមដឹកនាំដោយលោក Milkel Arteta រកបាន ៣១ពិន្ទុបន្តឈរកំពូលតារាងចំណាត់ថ្នាក់ដែលមាន ២ពិន្ទុនាំមុខក្លិប Manchester City។

៥គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ Gabriel Martinelli ជាអ្នកស៊ុតនាំមុខមុនត្រឹមនាទីទី៥ ហើយកីឡាករ Riess Nelson បន្កស៊ុតបាន ២គ្រាប់ម្នាក់ឯង និងខ្សែបម្រើ Thomas Partey ជាមួយ Martin Odegaard រកបានម្នាក់ ១គ្រាប់នាកីឡដ្ឋាន Emirates បន្ទាប់ពីពួកគេចាញ់ក្រុម PSV Eindhoven នៅពាន Europa League ក្នុងជើងទី២។

គួររំលឹកផងថា គិតត្រឹមលទ្ធផលជើងទី១ ជាបណ្តោះអាសន្នសម្រាប់ ៥ក្រុមកំពូលតារាងលីគ Premier League 2022-23 ក្រោយឆ្លងកាត់ ១២ប្រកួតក្រុម Arsenal រកបាន ៣១ពិន្ទុ និងក្រុមក្រុមការពារតំណែងជើងឯក Manchester City រកបាន ២៩ពិន្ទុ ខណៈ Tottenham Hotspur លេងបាន ១៣ប្រកួត រកបាន ២៦ពិន្ទុជាមួយក្រុម Newcastle United រកបាន ២៤ពិន្ទុ ហើយ ១២ប្រកួតរបស់ក្រុម Manchester United រកបាន ២៣ពិន្ទុ។

ក្នុងនោះដែរ Riess Nelson បានក្លាយជាកីឡាករដំបូងគេរបស់អង់គ្លេស ដែលអាចស៊ុតបាន ២គ្រាប់នាមជាកីឡាករបម្រុងរបស់ Arsenal អំឡុងការប្រកួតកីឡាករ Saka បានជួបបញ្ហារបួសធ្វើឲ្យមានការព្រួយបារម្ភ ដ្បិតការប្រកួត World Cup នៅសល់តែ ៣សប្តាហ៍ទៀតត្រូវចាប់ផ្តើម៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img