31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ព្រំ សំណាងនឹងវៃ នៅThai Fight ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៣

- Advertisement -spot_img

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការផ្គូផ្គងតៗគ្នាថា អ្នកប្រដាល់គុនខ្មែរព្រំ សំណាង នឹងប៉ះ ដៃគូអាយុក្មេងជាងខ្លួនស្ទើរពាក់កណ្តាល របស់ប្រទេសអ៉ីស្រាអែល Elad Saman នៅកម្មវិធី Thai Fight នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ទោះជាយ៉ាងណា កម្មវិធីប្រដាល់ Thai Fight បានចេញដៃគូប្រកួតជាផ្លូវការ ហើយសម្រាប់កីឡាករអ៉ីស្រាអែល រូបនេះ គឺកីឡាករថៃ Kitti Sor.Tor ដែលជាការប្រកួតទម្ងន់ ៧៤ គីឡូក្រាម។

កីឡាករអ៉ីស្រាអែល Elad Saman អាយុប្រហែលជា២៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានកម្ពស់រហូតដល់ ១.៨៦ ម៉ែត្រ និងធ្លាប់ប្រកួតបានប្រហែល ជា៥០ ដង។ រូបគេរឹងមាំ និងមានក្បាច់ប្រយុទ្ធចម្រុះ ល្អទាំងកណ្តាប់ដៃទាត់ និងកែ។ រូបគេធ្លាប់ ឈ្នះកីឡាករថៃស៊នខាវ ដែលធ្លាប់ស្មើ ព្រំ សំណាង។

ដូច្នេះមានន័យថា ព្រំ សំណាង មិនទាន់ប៉ះ កីឡាករ Elad Saman ទេ ហើយក៏នៅមិនទាន់ច្បាស់ទេថាកីឡាករកម្ពុជារូបនេះត្រូវប៉ះដៃ គូរូបណាដែរនាថ្ងៃទី ២៦ ខែ កុម្ភៈ ខាងមុខនេះ។

យ៉ាងណាកម្មវិធី Thai Fight មានកីឡាករច្រើនទាំងថៃ និងបរទេស ដែលមានទម្ងន់ចាប់ពី ៧១ គីឡូក្រាមឡើង។ ដៃគូដែលអ្នកគាំទ្រ កម្ពុជាចង់ឃើញព្រំ សំណាង ជួបគឺកីឡាករថៃ Tengnueng Sitjesairoong ដែលមានខ្សែ ក្រវាត់៥ ប្រភេទ ទម្ងន់ខុសគ្នា ហើយនេះជាកីឡាករខ្លាំងពិតប្រាកដ។ កីឡាករថៃរូបនេះធ្លាប់ផ្តួលកីឡាករកម្ពុជាសុខ ទូ ឲ្យសន្លប់ក្នុងទឹកទី ១។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img