27 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះបង្រ្កាប​​បទល្មើសជលផល នៅក្នុងភូមិសាស្រ្តគោលដៅចំនួន២ នៅស្រុកត្បូងឃ្មុំ  ខេត្តកំពង់ចាម

- Advertisement -spot_img

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​សមត្ថកិច្ចចម្រុះចុះបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្ត​គោលដៅ​ចំនួន២ នៅស្រុកត្បូងឃ្មុំ  ខេត្តកំពង់ចាម ដោយបានរុះរើកាប់​បំផ្លាញ​ចោលវត្ថុតាងនៃបទល្មើសជលផល និងបាន​កសាង​​សំណុំរឿង​តាម​​​និតិវិធីច្បាប់ស្តីពីជលផល។

ក្រុមការងារជំនាញដែលចុះបង្ក្រាបរួមមាន មន្ត្រីជំនាញខណ្ឌរដ្ឋបាល​ជលផលត្បូងឃ្មុំ លោក  ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរ​មូលដ្ឋាន ក្រុមប្រឹក្សាឃុំមៀន ស្រុកអូរាំងឪ កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំមៀន ក្រុមប្រឹក្សាឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ និងកម្លាំង​គណៈកម្មការសហគមន៍នេសាទ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img