25 C
Phnom Penh
Tuesday, December 24, 2024
- Advertisement -spot_img

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន​ លើកទឹកចិត្តឱ្យសិល្បករ សិល្បការិនី ចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគ្រឿងញៀន

- Advertisement -spot_img

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តអោយសិល្បៈករ សិល្បះការិនីទាំងអស់ ចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារ ឯកជនរបស់ខ្លួន ផ្សព្វផ្សាយទៅដល់ស្រទាប់យុវជន និងពលរដ្ឋចៀសឆ្ងាយពីគ្រឿងញៀន។ ឯកឧត្តមបានលើកទឹកចិត្តបែបនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី តំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧប នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុង ពិធី ចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់ រវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន រសៀលថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៤ នាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ហង្សមា ស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាការទទួលបន្ទុកផ្សព្វផ្សាយ អប់រំ បានអោយដឹងថា យោងតាមរបាយការណ៍បង្ក្រាបបទល្មើសគ្រឿងញៀន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមរយៈពេល២២០ថ្ងៃ នៃយុទ្ធនាការបង្ក្រាបរួមទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមករា ២០២៤ ដល់ថ្ងៃ៧ ខែសីហា ឆ្នាំ២០២៤ មានចំនួន ៦៤៥៥ករណី ឃាត់មនុស្សបាន១៦០៤២នាក់ ស្រី១២៧៧នាក់ ចាប់បានសារធាតុញៀនគ្រប់ប្រភេទចំនួនជាង៥តោន គីមីផ្សំមានចំនួន២២៧គីឡូក្រាម កញ្ឆារស្ងួត៦២គីឡូក្រាម និងកញ្ឆារស្រស់ជាង៦ពាន់ដើម។

ឯកឧត្តមបានបន្តថា តាមការប៉ាន់ប្រមាណ យុវជនជាង២ មុឺន ទៅបីមុឺននាក់ បាននិងកំពុងរងឥទ្ធិពលពីគ្រឿងញៀន ដែលភាគច្រើន កើតឡើងដោយមូលហេតុមួយចំនួនដូចជា ចង់សាក ចាញ់បោក ចាប់បង្ខំ និងតម្លៃថោកនៃគ្រឿងញៀន ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាមកំណត់អាទិភាព ក្នុងការអប់រំ និងផ្សព្វផ្សាយ ជាចំណុចសំខាន់ព្រោះ ថា មិនមានអ្វីប្រសើរជាងពលរដ្ឋមានការយល់ដឹង និងចូលរួមនោះទេ ។ ក្នុងនោះអាជ្ញាធរជាតិប្រយុឬ្ធប្រឆាំងគ្រឿងញៀន មានគោលដៅទីមួយគឺ ការអប់រំ និងផ្សព្វផ្សាយ និងអនុវត្តច្បាប់ ។ ប្រមុខរាជរដ្ឋភិបាលក៏បាន ដាក់ចេញនូវវិធានការ ” សម្អាតចកក្នុងបឹង ” គឺលប់បំបាត់អោយអស់នៅក្នុងសង្គម តាមរយៈ ការតេស្តរកសារធាតុញៀន នៅក្នុងជួរមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីស្ថាប័ន ដោយបានធ្វើតេស្ត ចំនួន ១០០៩៣១នាក់ មានវិជ្ជមាន៩៨នាក់ ត្រូវបានបណ្តេញចេញពីក្រមខ័ណ្ឌ ៨៩នាក់ និង ៨នាក់ កំពុងអនុវត្តតាមច្បាប់។

ឯកឧត្តម បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់ រវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងបានធ្វើអោយការបញ្ជ្រាបការយល់ដឹងទៅដល់យុវជន និងប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img