31 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

​ឯកឧត្តម​ សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជី​ដីនៅតំបន់ជុំវិញបឹងទន្លេសាប​

- Advertisement -spot_img

នៅសាលប្រជុំនៃ​ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នាព្រឹកថ្ងៃពុធ ៣កើត ខែ​ស្រាពណ៍​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៧​ ខែសីហា ឆ្នាំ​២០២៤​ ឯកឧត្តមប្រធានអាជ្ញាធរទន្លេសាប​​ ឯកឧត្តម​ជាថ្នាក់ដឹកនាំ​​​ក្រសួង​ ឯកឧត្តម​​ អនុប្រធាន និង​អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំ​​អន្តរក្រសួងដើម្បីពិនិត្យវឌ្ឍនភាពការងារ​ចុះបញ្ជី​ដីនៅតំបន់ជុំវិញបឹងទន្លេសាប​

សូមជម្រាបថា តំបន់ជុំវិញបឹងទន្លេសាបគ្របដណ្តប់​ក្នុងខេត្តចំនួន៦ មានខេត្ត​កំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់​ ខេត្តបាត់ដំបង​ ខេត្តបន្ទាយមានជ័យ​ ខេត្តសៀមរាប​ ខេត្តកំពង់ធំ​ ត្រូវបានបែងចែកជាបីគឺ៖ តំបន់១​ តំបន់២ និង​តំបន់៣។​ ក្នុងនោះតំបន់១​ ជាតំបន់លំនៅដ្ឋាន និង ស្រែចំការរបស់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិស្របច្បាប់ និងអាចលិចទឹកប​ន្តិចបន្តួចនៅរដូវវស្សា។​

តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ជាតំបន់ប្រជាពលរដ្ឋធ្វើស្រែឡើងទឹក និងប្រដេញទឹក ហើយ​តំបន់នេះ​អាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៣ ទៅ ៤ ម៉ែត្រ។ ចំណែក​ តំបន់ ៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត ដែល​អាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៦ ទៅ ៧ ម៉ែត្រ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img