(ខេត្តតាកែវ)៖ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ និងលោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំ បានសម្របសម្រួល និងជំរុញឱ្យមានការរៀបចំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋទាំង ១១ភូមិ ក្នុងមូលដ្ឋានឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
សកម្មភាពនេះ រៀបចំឡើងក្នុងគោលបំណងជួយសម្រួលជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពត់សរ ឱ្យទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងជាពិសេសដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ។
សូមបញ្ជាក់ថា កន្លងមក ក្នុងកំឡុងខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមប្រធាន និងលោក ភួន ឈៀង ក៏ធ្លាប់រៀបចំឱ្យមានការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាង ៣០០០ នាក់ ផងដែរ។ ជាលទ្ធផល បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពត់សរ បានមកស្នើសុំទទួលសេវាច្រើនកុះករស្ទើរតែគ្រប់ៗគ្នា ប្រមាណជាង ៥០០ នាក់។








ដោយគិរីដងរែក




