22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ឪពុកទមិឡណាស់ ចាប់រំលោភកូនស្រីបង្កើតអាយុ១០ឆ្នាំ បានសម្រេចជាច្រើនដង ត្រូវបានឃាត់ខ្លួន

- Advertisement -spot_img

ខេត្តឧត្ដរមានជ័យ៖បុរសជាឪពុកត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនតាមបណ្ដឹងរបស់ប្រពន្ធ ដែលត្រូវជាម្ដាយជនរងគ្រោះ ប្ដឹងពីបទចាប់រំលោភកូនស្រីបង្កើតអាយុទើបតែ១០ ឆ្នាំប៉ុណ្ណោះ។

ស្នងការខេត្តឧត្តរមានជ័យ លោកហួត សុធី បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនជនសង្ស័យ ហើយ ដោយចោទប្រកាន់ពីបទ៖ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ និងអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជនបទ។

លោក ហួត សុធី បានបន្តថាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ វ៉ៃ សាវ៉េត ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ត្រូវជាម្ដាយជនរងគ្រោះ) ថាមានកើតករណីរំលោភសេពសន្ធវៈ មកលើកូនរបស់ខ្លួន និងប្រើហិង្សាដោយចេតនា។

លោកបន្តថាក្រោយពីទទួលព័ត៌មាន លោកបានចាត់កំលាំងការិយាល័យជំនាញ សហការជាមួយនគរបាលស្រុកត្រពាំងប្រាសាទ ធ្វើការស្រាវជ្រាវឃាត់ខ្លួនតែម្ដង។ ជនសង្ស័យឈ្មោះ ផល ភា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាឪពុកបង្កើតជនរងគ្រោះ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ទវៈ ទៅលើជនរងគ្រោះ ត្រូវជាកូនស្រីរបស់ខ្លួន ឈ្មោះ ភ.ប.ញ ភេទស្រី អាយុ ១០ឆ្នាំ ក្នុងអឡុងឆ្នាំ២០២១ និងអំឡុងខែមីនា ឆ្នាំ២០២២ បានសម្រេចជាច្រើនលើក។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ ដោយចោទប្រកាន់ពីបទ ៖ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ និងអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជនបទ បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបាននាំខ្លួនទៅឃុំបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ ។


ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img