32 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសដាក់ឱ្យអនុវត្តស្តង់ដារៀនគំរូ ក្នុងរាជធានីភ្នំពេញ

- Advertisement -spot_img

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជា អធិបតីប្រកាសដាក់ឪ្យអនុវត្តស្តង់ដារៀនគំរូ ក្នុងរាជធានីភ្នំពេញ។ ថ្លែងនៅក្នុង ឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការ ប្រកាសនេះ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់ មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង សិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និង ឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈ កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាម សាលារៀន ” នឹងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នក អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងស័ហគមន៍ ដើម្បីការអប់រំ»។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើសសាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០ ទៅ ១០០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្នុងរយៈពេលចំពោះមុខ ក្រសួងនឹងវាយតម្លៃជ្រើសរើសសាលារៀនប្រមាណ៥០ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ដែលគ្រោងប្រារព្ធឡើងនៅដើមខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

ក្រសួងបាននឹងកំពុងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន តាមរយៈ៖ ក្រុមនាយកសាលាល្អ គ្រូបង្រៀនល្អ, ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា, រង្វាយតម្លៃ, ហិរញ្ញវត្ថុ, និងការគ្រប់គ្រងទូទៅ, កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសាលារៀន និងកម្មវិធីអភិវឌ្ឍគ្រូបង្រៀន, ការបង្ហាត់បង្ហាញអំពី ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង និងអំណានថ្នាក់ដំបូងនៅបឋមសិក្សា និងវិធីសាស្ត្របង្រៀនថ្មីនៅមធ្យមសិក្សា។

ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់ដែរថា ការអនុវត្តស្តង់ដាសាលារៀនគំរូ គឺជាកំណែទម្រង់អប់រំកម្រិតសាលារៀនជាកញ្ចប់ ដោយផ្តោតជាសំខាន់លើគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសីលធម៌របស់សិស្សឱ្យបានល្អប្រសើរ ដើម្បីឈានទៅថ្នាក់ឧត្តមសិក្សា។

ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាបន្តផ្សព្វផ្សាយស្តង់ដា សាលារៀនគំរូឱ្យបានទូលំទូលាយទៅដល់សាលារៀន និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នា ឆ្ពោះទៅសម្រេចឱ្យបានតាមតម្រូវការរបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img