ឧទ្ធម្ភាគចក្រពីរគ្រឿង បានបុកគ្នានៅជិតឧទ្យានកម្សាន្តដែនសមុទ្រក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី ដោយបានសម្លាប់មនុស្សចំនួន៤នាក់ និងច្រើននាក់រងរបួស ដោយក្នុងនោះមាន៣នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ២រសៀល (ម៉ោងក្នុងស្រុក) ខណៈពេលឧទ្យាននេះកំពុងមានមនុស្សដើរលេងច្រើន ដោយសារតែជាថ្ងៃឈប់សម្រាករដូវក្តៅរបស់សាលារៀន។
សេវារថយន្តសង្គ្រោះបន្ទាន់រដ្ឋ Queensland បាននិយាយថា អ្នករបួសចំនួន១៣នាក់កំពុងទទួលការព្យាបាលនៅកន្លែងកើតហេតុ។
យោងតាមសារព័ត៌មាន ABC News, ឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងចំណោមនោះ មានឡូហ្គោ Sea World ហើយអាចចុះចតបាន បន្ទាប់ពីបុកគ្នា។
ចំណែកអគ្គស្នងការ ATSB លោក Angus Mitchell បាននិយាយថា អ្នកស៊ើបអង្កេតបានទៅដល់កន្លែងកើតហេតុ ដើម្បីរកឲ្យឃើញនូវមូលហេតុនៃគ្រោះថ្នាក់នេះ៕


ដោយគីរីដងរែក




