26.2 C
Phnom Penh
Tuesday, September 29, 2026
- Advertisement -spot_img

ឥណ្ឌា ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវបណ្តាញបច្ចេកវិទ្យា 5G

- Advertisement -spot_img

(បរទេស)៖ ថ្មីៗនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្ម 5G នៅក្នុងប្រទេសឥណ្ឌា ដែលធ្វើឡើងនៅក្នុងពិធីសម្ពោធមហាសន្និបាតទូរស័ព្ទចល័តរបស់ឥណ្ឌា (IMC) លើកទី៦ នៅក្នុងទីក្រុងញូវដេលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។

ជាដំណាក់កាលដំបូងប្រទេសឥណ្ឌានឹងដាក់ដំណើរការបណ្តាញ 5G នៅក្នុងទីក្រុងចំនួន ២២ របស់ខ្លួនរួមមាន Ahmedabad, Bengaluru, Chandigarh, Chennai, Delhi, Gandhinagar, Gurugram, Hyderabad, Jamnagar, Kolkata, Lucknow, Mumbai, Pune, Siliguri និង Varanasi ជាដើម។ លើសពីនេះទៅទៀតសេវាកម្ម 5G នឹងត្រូវបានផ្តល់ជូនដោយប្រតិបត្តិករទូរគមនាគមន៍ នៅក្នុងប្រទេសឥណ្ឌាដំបូងគេគឺ Reliance Jio, Airtel, និង Vi (Vodafone-Idea)។

ជាមួយគ្នានេះដែរ សម្រាប់អតិថិជនរបស់ Airtel នឹងចាប់ផ្តើមទទួលបានបទពិសោធន៍ថ្មីជាមួយបណ្តាញ 5G ចាប់ពីថ្ងៃចេញផ្សាយក្នុងទីក្រុងមួយចំនួនប្រសិនបើពួកគេមានស្មាតហ្វូនដែលអាចដំណើរការបានដោយ 5G។ ខណៈក្រុមហ៊ុនមួយចំនួនទៀតមិនទាន់កំណត់ពេលវេលាច្បាស់លាស់ក្នុងការដំណើរបណ្តាញ 5G នោះទេ តែបើយោងតាមខ្លឹមសារចេញផ្សាយយ៉ាងលឿនអាចខ្ទង់ចុងឆ្នាំនេះ ឬយ៉ាងយូរត្រូវរង់ចាំដល់ឆ្នាំ២០២៤ ឯណោះទើបក្រុមហ៊ុនទាំងនេះសម្រេចផ្តល់ការចូលប្រើប្រាស់ដល់អតិថិជនរបស់ខ្លួន៕

ប្រភព GSMA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img