22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

អ្នកនាំពាក្យជិន ម៉ាលីន ៖ ការចាប់ខ្លួន និងឃុំខ្លួនស្ត្រីឈ្មោះ យក់ នាង គឺផ្អែកលើនីតិវិធីច្បាប់ជាធរមាន ហើយមានភស្ដុតាងរឹងមាំ

- Advertisement -spot_img

មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការចាប់ខ្លួន និងឃុំខ្លួនស្ត្រីឈ្មោះ យក់ នាង ដែលអតីតមន្ត្រីមូលដ្ឋាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅរាជធានីភ្នំពេញនោះ គឺសមត្ថកិច្ច និងតុលាការបានផ្អែកលើនីតិវិធីច្បាប់ជាធរមាន ហើយមានភស្ដុតាងរឹងមាំផងដែរ។

ការអះអាងនេះ បន្ទាប់ពីមានការលើកឡើងពីកូនប្រុសរបស់ស្ត្រីរូបនេះ និងអ្នកវិភាគមួយចំនួនថា ការចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ យក់ នាង អតីតសមាជិក ក្រុម ប្រឹក្សា រាជធានី ភ្នំពេញ នៃអតីតគណបក្ស សង្គ្រោះ ជាតិ និងត្រូវបានតុលាការចេញ ដីកាឃុំខ្លួនស្ត្រីរូបនេះ ដាក់ពន្ធនាគារពីបទ «រួមគំនិតក្បត់ និងញុះញង់»នោះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ។

ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលចំពោះការលើកឡើងខាងលើនេះ និងថាសមត្ថកិច្ច និងតុលាការអ នុវត្តទៅតាមច្បាប់ប៉ុណ្ណោះ។ លោកថា «យើងមើលទៅ ការឃាត់ខ្លួនការឃុំខ្លួននេះ ផ្អែកទៅតាមនីតិវិធីច្បាប់ ដែលមានជាធរមាន ដែលសមត្ថកិច្ចមានភស្ដុតាង មានមូលដ្ឋានផ្លូវច្បាប់រឹងមាំ បញ្ជាក់ពីបទរួមគំនិតក្បត់ និងការញុះញង់ ដូច្នេះគ្រាន់តែចោទថា ការឃុំខ្លួន ឃាត់ខ្លួនពាក់ព័ន្ធនឹងរឿងនយោបាយ អាហ្នឹងគឺមិនអាចធ្វើការការពាខ្លួន ដល់ជនជាប់ឃុំបានទេ»។

បើតាមលោក ជិន ម៉ាលីន ដើម្បីអាចការពារខ្លួនដល់ជនជាប់ឃុំរូបនេះ ទាល់តែអ្នកលើកឡើងទាំងនោះ រកមូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការដោះបន្ទុក និងចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីឈ្មោះ យក់ នាង ដែលជាអតីតសមាជិក ក្រុម ប្រឹក្សា រាជធានី ភ្នំពេញ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានត្រូវតុលាការរំលាយនោះ ធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ កាលពីចុងឆ្នាំ ២០១៩ ក្រោយពីតុលាការបានចេញដីកាចាប់ខ្លួនស្ត្រីរូបនេះ និងមនុស្សមួយចំនួនទៀត ក្រោម បទ ចោទ ប្រកាន់ ពី បទ «រួម គំនិត ក្បត់» ដែលពាក់ព័ន្ធនឹងដំណើរ វិលត្រឡប់របស់លោក សម រង្ស៊ី ដែលជាទណ្ឌិតក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩៕

ដោយ៖ គីរីដោយដងរែកច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img