មន្ទីរពេទ្យឥណ្ឌូណេស៊ីនៅហ្គាហ្សាបានប្រែក្លាយពី “មជ្ឈមណ្ឌលសម្រាប់ផ្តល់សេវាវេជ្ជសាស្រ្តទៅជាផ្នូរដ៏ធំមួយ” អ្នកនាំពាក្យក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅទីក្រុងហ្គាហ្សាបានប្រាប់ CNN កាលពីថ្ងៃអង្គារ។
ដោយលើកឡើងពីប្រធានផ្នែកគិលានុបដ្ឋាយិការបស់មន្ទីរពេទ្យអ្នកនាំពាក្យរូបនេះ បាននិយាយថា “មានសាកសពនៅគ្រប់មន្ទីរហើយ យើងបានបាត់បង់ជីវិតជាច្រើននាក់ដោយសារខ្វះគ្រឿងផ្គត់ផ្គង់”។
អ្នកនាំពាក្យរូបនេះបាននិយាយថា ៖ « មានសាកសពចំនួន ៦០ នាក់នៅពីមុខកន្លែងបញ្ចុះសព » ដោយបន្ថែមថាពួកគេនឹងត្រូវកប់ នៅទីធ្លាក្នុងមន្ទីរពេទ្យ។CNN ក៏បានទទួលសារពីអ្នកកាសែតម្នាក់ដែលកំពុងស្វែងរកទីជំរក និងរាយការណ៍ពីមន្ទីរពេទ្យឥណ្ឌូនេស៊ី ដែលបាននិយាយថា “ស្ថានភាពគឺពិបាកខ្លាំងណាស់” ។ការប្រាស្រ័យទាក់ទងនៅទូទាំងតំបន់ហ្គាហ្សានៅមានកម្រិត ដែលបណ្តាលឱ្យមានព័ត៌មានតិចតួច ឬពន្យារពេលត្រូវបានបញ្ជូនបន្តពីទឹកដី។
បរិបទខ្លះ៖ កាលពីថ្ងៃច័ន្ទ មនុស្ស 12 នាក់ត្រូវបានសម្លាប់ នៅពេលដែលការបាញ់រថក្រោះរបស់អ៊ីស្រាអែលបានវាយប្រហារមជ្ឈមណ្ឌលវេជ្ជសាស្ត្រ។ មន្ត្រីសុខាភិបាលបាននិយាយថាក្នុងចំណោមអ្នកស្លាប់មានអ្នកជំងឺ ដែលកំពុងទទួលការព្យាបាល និងជាបុគ្គលិកពេទ្យ។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា លោក “រន្ធត់ចិត្ត” ចំពោះការវាយប្រហារនេះ។
អ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងការបាញ់របស់សត្រូវដែលសំដៅលើកងទ័ពរបស់ពួកគេពីខាងក្នុងមន្ទីរពេទ្យ ហើយបាននិយាយថា “គ្មានគ្រាប់ផ្លោងត្រូវបានបាញ់ទៅកាន់មន្ទីរពេទ្យទេ”។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




