23.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

អ្នកជំនាញអង្គការសហប្រជាជាតិមកដល់កម្ពុជា ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស

- Advertisement -spot_img

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn នឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ១២ ថ្ងៃ លោក Vitit Muntarbhorn នឹងវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេស និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឆ្ពោះទៅរកការបង្កើតឱ្យមានបរិយាកាសអំណោយផលសម្រាប់សិទ្ធិមនុស្សទាំងអស់ រួមទាំងសិទ្ធិនយោបាយ សិទ្ធិស៊ីវិល សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ។

លោកសាស្ត្រាចារ្យ Muntarbhorn បាននិយាយថា “ខ្ញុំទន្ទឹងរង់ចាំជួបជាមួយភាគីពាក់ព័ន្ធជាច្រើន រួមទាំងតំណាងរដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិ”។

តាមការអញ្ជើញរបស់រដ្ឋាភិបាលអ្នកជំនាញឯករាជ្យរូបនេះ កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសដោយផ្ទាល់ នឹងធ្វើការប្រជុំនៅទូទាំង ប្រទេស។ លោកនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលជាតិ និងក្នុងស្រុក តំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងអ្នកតំណាងពាក់ព័ន្ធផ្សេងទៀតក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក

អ្នកជំនាញឯករាជ្យនឹងបង្ហាញការសង្កេតបឋមរបស់លោកក្នុងសន្និសីទសារព័ត៌មានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ ម៉ោងក្នុងស្រុក។

លោកនឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅខែតុលា ឆ្នាំ២០២២៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img