សំណុំរឿងករណីអ្នកគ្រូពេទ្យអយ ឆវឌ្ឍនី ដែលប្រេីហឹង្សា ( ទះកំផ្លៀង ) លេីជនរងគ្រោះឈ្មោះ ហឿន សុខរតណី នឹងត្រូវបញ្ជូនទៅអយ្យការ អមសាលាដំបូងចាត់ការបន្តទោះបីអ្នកគ្រូពេទ្យប្រឹងលួងលោមជនរងគ្រោះមកបញ្ចប់ហេីយក្ដី។ បណ្ដឹងព្រហ្មទណ្ឌវមិនអាចបញ្ចប់ត្រឹម ការ ព្រមព្រៀងគ្នាណាមួយ នោះទេគឺត្រូវបញ្ជូនសំណុំរឿងរួមទាំងវត្ថុតាងទៅអយ្យការដេីម្បីចាត់ការបន្ត ។
លោកវរៈសេនីយ៍ នង សាប៊ុង ប្រធាននគរបាលប៉ុស្តិទួលសង្កែ១បានបញ្ជាក់ប្រាប់ថាករណីអ្នកគ្រូពេទ្យ ប្រេីហិង្សានោះលោកអធិការបញ្ជា អោយបញ្ជូនសំណុំរឿងទៅកាន់តុលាការគឺ មិនអនុញ្ញាតិអោយសម្របសម្រួលគ្នាទេ ។
ដោយឡែកនៅព្រឹកនេះ លោក ម៉ៅ បូរ៉ែន ដែលអះអាងថាជាជនរងគ្រោះដោយសារអ្នកគ្រូពេទ្យ អយ ឆវឌ្ឍនី ដែរនោះបាន
អោយដឹងថាលោកបានដាក់ពាក្យសុំរូបមន្តអនុវត្តសាលក្រមស្ថាពរ ដែលលោកបានឈ្នះក្ដីជនជាប់ចោទ អយ ឆវឌ្ឍនី ។
អ្នកគ្រូពេទ្យ អយ ឆវឌ្ឍនី ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ តែទោសនេះ ត្រូវព្យួរពីបទហិង្សាដោយចេតនា។ តាមការផ្ដន្ទាទោសនេះ បេីសំណុំរឿងថ្មី ដែលអ្នកគ្រូ ពេទ្យ អយឆវឌ្ឍនី ប្រេីហឹង្សាត្រូវបញ្ជូនទៅតុលាការនោះ នាងប្រឈមមុខនឹងការ ជាប់ពន្ធនាគារដោយស្វ័យប្រវត្តិ ព្រោះទោសព្យួររបស់នាងនៅជាធរមាននៅឡេីយ។


ដោយគិរីដងរែក