29.2 C
Phnom Penh
Tuesday, October 28, 2025
- Advertisement -spot_img

អ្នកខ្លាំងនៅតែខ្លាំងអាមេរិក សាកល្បង កាំជ្រួច ល្បឿន លឿនជាងសំលេង ដោយជោគជ័យក្នុងខែមិនា ២០២២

- Advertisement -spot_img

(អាមេរិក)៖ សហរដ្ឋអាមេរិកប្រកាសថាខ្លួនបានសាកល្បងកាំជ្រួចល្បឿនលឿន ជាងសំលេងដោយជោគជ័យ កាលពីពាក់កណ្តាល ខែមីនាកន្លងទៅនេះ ប៉ុន្តែបានរក្សាភាព ស្ងៀមស្ងាត់ ដើម្បីជៀសវាងភាពតានតឹងជាមួយរុស្ស៊ី ខណៈប្រធានាធិបតី Joe Biden នឹងធ្វើដំណើរទៅកាន់អឺរ៉ុប។

មន្ត្រីជាន់ខ្ពស់អាមេរិក និយាយថា អាវុធ Hypersonic Air-breathing Concept (HAWC) ត្រូវបានដាក់ឱ្យដំណើរការ ពីលើយន្តហោះទម្លាក់គ្រាប់បែក B-52 នៅឆ្នេរសមុទ្រភាគខាងលិច នៅក្នុងការសាកល្បងជោគជ័យលើកដំបូង នៃប្រព័ន្ធកំណែ Lockheed Martin។ ម៉ាស៊ីន Booster បានបង្កើនល្បឿនកាំជ្រួចទៅជាល្បឿនលឿន ដែលម៉ាស៊ីន Scramjet បានបញ្ឆេះ និង ជំរុញមីស៊ីលក្នុងល្បឿនលឿនជាងសំឡេង និងខ្ពស់ជាងនេះ។

មន្ត្រីដដែល មិនបានផ្តល់ព័ត៌មានលម្អិត នៃការសាកល្បងកាំជ្រួចនោះទេ ដោយគ្រាន់តែកត់សម្គាល់ថា កាំជ្រួចនេះ បានហោះលើសពី ៦៥,០០០ ហ្វីត និង ក្នុងរយៈចម្ងាយជាង ៣០០ ម៉ាយ។ ប៉ុន្តែ សូម្បីតែនៅផ្នែកខាងក្រោម នៃជួរល្បឿនលឿនជាងសំឡេង ប្រហែលជា ៣,៨០០ ម៉ាយក្នុងមួយម៉ោង និង ការហោះហើរ ៣០០ ម៉ាយ គឺតិចជាង ៥ នាទី។

ការសាកល្បងនេះ បានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ី និយាយថា ខ្លួនបានប្រើកាំជ្រួចល្បឿនលឿនជាងសំឡេងរបស់ខ្លួន ក្នុងអំឡុងពេលវៃលុកលុយអ៊ុយក្រែន ដោយអះអាងថា ខ្លួនបានកំណត់គោលដៅឃ្លាំងរំសេវមួយ នៅភាគខាងលិចអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា លោកមិនបានចាត់ទុកថា នោះជា «ប្រភេទនៃការផ្លាស់ប្តូរហ្គេម» បន្ទាប់រុស្ស៊ី បានប្រកាសពីការបាញ់មីស៊ីលនោះ។ ប៉ុន្មានថ្ងៃក្រោយមក លេខាធិការព័ត៌មាន របស់មន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថា វាពិបាកក្នុងការដឹងថា អ្វីជាហេតុផលពិតប្រាកដ សម្រាប់ការបាញ់បង្ហោះ ព្រោះវាកំណត់គោលដៅ នៅកន្លែងផ្ទុកក្នុងស្ថានី៕

ប្រភព CNN ប្រែសម្រួលដោយគីរីដងរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img