32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

អ៊ុយក្រែនប្តេជ្ញាកម្ទេចអង្គភាពមួយរបស់រុស្ស៉ី ក្នុងតំបន់ដូណេត

- Advertisement -spot_img

យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថាខ្លួនបានកម្ទេចអង្គភាពយោធាមួយរបស់រុស្ស៉ី នៅក្នុងទីក្រុង ម៉ាគីអៀវកា (Makiivka) គ្រប់គ្រងដោយកងកម្លាំងរុស្ស៉ី ក្នុងសមរភូមិដូណេត ខណៈក្រុមមន្ត្រីលើកបន្តុបដោយមូស្គូ អះអាងថាជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់បានរងរបួស ក្នុងការវាយប្រហាររបស់ទីក្រុងកៀវ។

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដូច្នេះថា «ជាលទ្ធផលនៃការវាយប្រហារប្រកបដោយប្រសិទ្ធភាពរបស់កងកម្លាំង ការពារជាតិ (អ៊ុយក្រែន) អង្គភាពរបស់ពួកភេរវកររុស្ស៉ីមួយផ្សេងទៀតនៅក្នុងទីក្រុង Makiivka ត្រូវបានកម្ទេច»។ យោធាអ៊ុយក្រែនក៏បានបញ្ចេញវីដេអូបង្ហាញពី ការផ្ទុះដ៏សម្បើមមួយផងដែរ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។

ដើមឆ្នាំ២០២៣ រុស្ស៉ីបានអះអាងថាទាហានរបស់ខ្លួន ៨៩នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែន លើ មូលដ្ឋានទ័ពបណ្ដោះអាសន្នមួយ ក្នុងទីក្រុង Makiivka៕

ប្រភព India Today ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img