កៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ បាននិយាយក្នុងថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងកៀវនឹងយល់ព្រមលើបទឈប់បាញ់ជាមួយរុស្ស៊ី លុះត្រាតែទាហានរុស្ស៊ីត្រូវបានដកចេញពីទឹកដីអ៊ុយក្រែន។
លោក ប៉ូដុលយ៉ាក់ បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter ផ្ទាល់របស់គាត់ថា សហព័ន្ធរុស្ស៊ីត្រូវតែចាកចេញ ហើយនៅពេលនោះ វានឹងមាន “បទឈប់បាញ់បណ្តោះអាសន្ន”។ កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានប្រកាសជាឯកតោភាគីពីបទឈប់បាញ់នាឱកាស «ថ្ងៃបុណ្យណូអែលអូតូដុក» ត្រូវនឹងថ្ងៃទី៦-៧ ខែមករា សម្រាប់រយៈពេល ៣៦ម៉ោង។
ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានច្រានចោលបទឈប់បាញ់ឯកភាគីនេះ ដោយចាត់ទុកថា វាជាល្បិចមួយរបស់រុស្ស៉ី ដើម្បីប្រមូលផ្តុំកម្លាំងឡើងវិញ ក៏ដូចជាដើម្បីបង្អាក់ភាពរីកចម្រើនរបស់ទាហានអ៊ុយក្រែនតែប៉ុណ្ណោះ៕




ប្រភព Chinadaily.com.cn ប្រែសម្រួលដោយគីរីដងរែក




