32.1 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

អេហ្ស៊ីបបានរកឃើញសាកសពអាយុ៤៣០០ឆ្នាំបិទដោយសន្លឹកមាស

- Advertisement -spot_img

បុរាណវិទូមួយក្រុម បានរកឃើញសាកសពម៉ាំមីដែលបិទពេញដោយសន្លឹកមាស នៅខាងក្នុងមឈូសថ្ម ដែលមិនធ្លាប់បើកសោះអស់រយៈពេល ៤៣០០ឆ្នាំមកហើយ។

សាកសពម៉ាំមី ដែលជាសពរបស់បុរសឈ្មោះ Hekashepes ត្រូវបានគេគិតថា ជាសពមិនមែនជាប់សែរាជវង្ស មានអាយុកាលចាស់ជាងគេបំផុតនៅក្នុងប្រទេសអេហ្ស៊ីប។

សាកសពនេះ ត្រូវបានគេរកឃើញក្នុងជម្រៅ១៥ម៉ែត្រ នៅទីបញ្ចុះសព Saqqara ភាគខាងត្បូងទីក្រុង គែរ ជាកន្លែងដែលផ្នូរចំនួនបីផ្សេងទៀតក៏ត្រូវបានរកឃើញផងដែរ។

ក្រៅពីសាកសពវត្ថុជាច្រើនទៀតរួមទាំងគ្រឿងស្មូនក៏ត្រូវបានគេរកឃើញផងដែរទីនោះ។

បុរាណវិទូឈ្មោះ Zahi Hawass អតីតរដ្ឋមន្ត្រីក្រសួងវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប បាននិយាយថា ការរកឃើញទាំងអស់នេះ គឺជាវត្ថុនៅប្រហែលសតវត្សរ៍ទី២៥ ដល់សតវត្សរ៍ទី២២ មុនគ.ស។

ចំណែក Ali Abu Deshish ដែលជាបុរាណវិទូម្នាក់ទៀត ចូលរួមក្នុងការជីកកកាយនេះបាននិយាយថា “ការរកឃើញនេះគឺមានសារសំខាន់ណាស់ ព្រោះវាអាចឲ្យយើងដឹងអំពីទំនាក់ទំនងរវាងស្តេច ជាមួយប្រជាជនដែលរស់នៅជុំវិញ”។

គួរបញ្ជាក់ថា Saqqara គឺជាទីបញ្ចុះសពសកម្ម អស់រយៈពេលជាង៣០០០ឆ្នាំមកហើយ ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងសម្បូរទៅដោយប្រាសាទពីរ៉ាមីដ៕

ប្រភព Yahoo ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img