សូមមេត្តាជ្រើសរើសអាហាររបស់លោកអ្នក ដើម្បីសុភមង្គល និងជោគជ័យនៃគ្រួសារ។
- អាហារពេលព្រឹក៖
១. ភ្ញាក់ពីព្រលឹមម៉ោង៥ព្រឹក នោះអ្នកទទួលជោគជ័យ២០ ភាគរយហើយ…
២. ហាត់ប្រាណឲ្យបាន៣០នាទី ដូចជាដេីរ ហែលទឹក …
៣. បិទភ្នែកសមាធិ៣០នាទី រួចគិតដល់រឿងល្អៗ ដូចជាការសិក្សា ការងារ ស្នេហា…
- អាហារថ្ងៃត្រង់៖
១. ស្លៀកពាក់ស្អាតបាតសមរម្យ នោះអ្នកទទួលជោគជ័យ១៥ ភាគរយហើយ…
២. ខិតខំធ្វើអ្វីៗឲ្យបានល្អ ដូចជាការរៀនសូត្រ ការបំពេញការងារ
៣. កាត់បន្ថយការលេងទូរសព្ទឲ្យបាន៣០ ភាគរយ រួចងាកមកអានសៀវភៅ មេីលព័ត៌មាន…
៤. ត្រូវហ៊ានសម្រចចិត្តឲ្យបានចំពោះអ្វីដែលអ្នកនៅស្ទាក់ស្ទើរនិងអល់អែក
៥. ហ្វឹកហាត់ខួរក្បាលកុំឲ្យស្ពឹកស្រពន់ ដោយលេងកីឡា អាននិងសរសេរអត្ថបទខ្លីៗ ព្រមទាំងចំណាយពេលជាមួយមនុស្សចាស់ ទៅញុំាអាហារខាងក្រៅផ្ទះ
- អាហារពេលល្ងាច៖
១. ដើរកម្សាន្តទេសចរណ៍មួយឆ្នាំឲ្យបានពីរដង
២. ក្នុងមួយសប្ដាហ៍ ចំណាយមួយដងសម្រាប់ក្រុមគ្រួសារ
៣.ត្រូវសើច និងញញឹមឲ្យបានច្រើន
៤. ឧស្សាហ៍មើលកុន និងស្ដាប់ចម្រៀង
៥. ក្នុងមួយខែ ត្រូវអានសៀវភៅមួយក្បាល
៦. រើវត្ថុក្នុងផ្ទះដែលលែងត្រូវការចោល និងជម្រុះចោលនូវគំនិតអវិជ្ជមាន
៧. ព្យាយាមជួបសាច់ញាតិ និងមិត្តចាស់ ដែលឃ្លាតគ្នាយូរ
នេះហើយជាអាហារនៃជីវិតរបស់មនុស្ស នៅលើលោក មិនថា អ្នកមាន ឬ អ្នកក្រ អោយតែបានទទួលអាហារទាំងបីនែជិវិតហើយជាជិវិតមនុស្សលោក។
ដោយគីរីដងរែក