36.2 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

អាល្លឺម៉ង់ពិចារណាបើករោងចក្រផលិតរថក្រោះនៅអ៊ុយក្រែន

- Advertisement -spot_img

ក្រុមហ៊ុនផលិតអាវុធ Rheinmetall របស់អាល្លឺម៉ង់ បាននិងកំពុងរៀបចំការពិភាក្សាលើកិច្ចសន្យា ដើម្បីសាងសង់រោងចក្រផលិតរថក្រោះនៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។

Papperger បាននិយាយថារោងចក្រ Rheinmetall មួយកន្លែង អាចត្រូវបានសាងសង់នៅក្នុងប្រទេសអ៊ុយក្រែន ដោយចំណាយថវិកាប្រហែល ២០០លានអឺរ៉ូ ឬប្រមាណ២១៣លានដុល្លារ ដើម្បីផលិតរថក្រោះ Panther ដល់ទៅ ៤០០គ្រឿងក្នុងមួយឆ្នាំ។ ទន្ទឹមគ្នា លោករំពឹងថា ការសម្រេចចិត្តលើផែនការនេះទំនងជាត្រូវចំណាយពេលពីរខែ ហើយថា ទីតាំងរោងចក្រនឹងត្រូវបំពាក់ដោយប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។

សូមបញ្ជាក់ថា អ៊ុយក្រែនចង់បានរថក្រោះចន្លោះពី ៦០០ ទៅ ៨០០គ្រឿង ដើម្បីបណ្តេញទាហានរុស្ស៊ីចេញពីប្រទេសខ្លួន ហើយទីក្រុងកៀវចង់ឲ្យពន្លឿនការចែកចាយពួកវាកាន់តែឆាប់រហ័ស។ ទីក្រុងប៊ែរឡាំងបានយល់ព្រមផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard 2 A6s ចំនួន១៨គ្រឿង និងបានអនុម័តការនាំចេញឡើងវិញនូវរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែនពីរដ្ឋផ្សេងទៀត រួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ ព័រទុយហ្គាល់ និងប៉ូឡូញ។ ផែនការនេះនឹងមើលឃើញរថក្រោះខ្លារខិនជាង ៣០គ្រឿងដឹកជញ្ជូនទៅកាន់អ៊ុយក្រែន៕

ប្រភព YouTube ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img