25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

អាមេរិកបានបាញ់កម្ទេចកាំជ្រួចប្រឆាំងកប៉ាល់នៅយេម៉ែន ដែលគ្រប់គ្រងដោយក្រុម Houthi

- Advertisement -spot_img

ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានបំផ្លាញកប៉ាល់ក្រោមទឹកដែលមិនទាន់បានបើក និងកាំជ្រួចប្រឆាំងនាវាចំនួន 18 គ្រឿងកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយពួក Houthi នៃប្រទេសយេម៉ែន នេះបើយោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។

ក្រុម Houthis បានកំណត់គោលដៅលើកប៉ាល់នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីមិនយូរប៉ុន្មានបន្ទាប់ពីសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសបានចាប់ផ្តើម ដោយក្រុមនេះព្យាយាមដាក់សម្ពាធលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តឱ្យបញ្ឈប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា CENTCOM បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហារបន្ទាប់ពីបានកំណត់ថាអាវុធ Houthi “បង្ហាញការគំរាមកំហែងដល់នាវាពាណិជ្ជករ និងនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក” នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។

CENTCOM បាននិយាយថា កាលពីព្រឹកថ្ងៃចន្ទ ក្រុមហ៊ូធីបានបាញ់កាំជ្រួចប្រឆាំងនាវាចំនួនពីរ ឆ្ពោះទៅកាន់កប៉ាល់ពាណិជ្ជករដែលមានទង់ជាតិលីបេរីយ៉ា ដែលជាកម្មសិទ្ធិរបស់សិង្ហបុរី ឈ្មោះ Pinocchio ។ កប៉ាល់នេះមិនត្រូវបានបុកទេហើយក៏មិនមានអ្នករងរបួស ដែរ។ កាលពីសប្តាហ៍មុន កាំជ្រួចផ្លោងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារកប៉ាល់ពាណិជ្ជកម្មនៅឈូងសមុទ្រ Aden ដោយបានសម្លាប់សមាជិកនាវិក 3 នាក់នៅក្នុងការវាយប្រហារដ៏សាហាវជាលើកដំបូងចាប់តាំងពីខែតុលា។

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img