24.1 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

អាមេរិកចាប់ផ្តើមបង្ហាត់ទ័ពអ៊ុយក្រែនដើម្បីទប់រុស្ស៊ី

- Advertisement -spot_img

ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា ទាហានអ៊ុយក្រែនជាង ៣,១០០ នាក់ហើយបានទទួលការបណ្ដុះបណ្ដាលផ្ទាល់ដៃដោយគ្រូយោធាអាមេរិក ដើម្បីឲ្យចេះប្រើប្រាស់អាវុធ និងឧបករណ៍មួយចំនួនផ្សេងទៀតដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ី ។

យោងតាមលោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិកបាននិយាយកាលពីពេលថ្មីៗនេះថា ការហ្វឹកហ្វឺនទ័ពអ៊ុយក្រែនពីសំណាក់យោធាអាមេរិក គឺផ្ដោតលើការប្រយុទ្ធថ្មី និងពង្រីកនៃកងកម្លាំងអ៊ុយក្រែននៅលើទឹកដីអឺរ៉ុប ចំពេលប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ។

ទន្ទឹមនោះ ការបង្ហាត់បង្រៀននេះក៏រួមបញ្ចូលទាំងការប្រើប្រាស់ ក៏ដូចជាការថែទាំអាវុធទំនើបៗដូចជា កាំភ្លើងបាញ់ផ្លោង រថក្រោះ ជាពិសេសគឺការបង្រៀនឲ្យចេះបាញ់ប្រព័ន្ធ HIMARS និងខែលការពារមីស៊ីល Patriot ដែលបណ្ដាប្រទេសលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន ។

ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក, សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននឹងកំពុងផ្តល់ជំនួយមនុស្សធម៌ យោធា និងហិរញ្ញវត្ថុដល់ទីក្រុងកៀវ ខណៈទីក្រុងមូស្គូ ក៏បានរិះគន់ លំហូរ នៃអាវុធទៅកាន់ អ៊ុយក្រែននេះដែរថា គឺជាការចាក់សាំងបន្ថែមលើភ្លើងកំពុងឆេះ ៕

ប្រភព Skynews ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img