32.5 C
Phnom Penh
Wednesday, March 4, 2026
- Advertisement -spot_img

អាមេរិក ព្រមានថា បើកូរ៉េខាងជើង ហ៊ានវាយប្រហារនុយក្លេអ៊ែរ របបលោក គីម នឹងត្រូវបញ្ចប់

- Advertisement -spot_img

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយក្នុងអំឡុងកិច្ចប្រជុំ ជាមួយសមភាគីកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកាថា ការវាយប្រហារនុយក្លេអ៊ែរណាមួយ របស់កូរ៉េខាងជើងប្រឆាំងសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតនឹង នាំឲ្យរបបលោកលោក គីម ដល់ទីបញ្ចប់។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយគ្រាប់ ដោយបង្កើនភាពតានតឹងក្នុងតំបន់ជាថ្មីម្តងទៀត។

យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក, លោក Austin បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Lee Jong-sup នៅមន្ទីរបញ្ចកោណថា “ការវាយប្រហារនុយក្លេអ៊ែរណាមួយប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលមិនមែនជាយុទ្ធសាស្ត្រផងដែរនោះ គឺមិនអាចទទួលយកបានឡើយ ហើយនឹងនាំឲ្យរបបលោក គីម ឈានដល់ទីបញ្ចប់”។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin (ឆ្វេង) និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Lee Jong-sup
បន្ទាប់ពីកិច្ចប្រជុំ ទាំងលោក Austin និងលោក Lee សុទ្ធតែបង្ហាញក្តីព្រួយបារម្ភ អំពីការបាញ់មីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។

លោក Austin និយាយថា ការធ្វើតេស្តកំពុងបង្កអស្ថិរភាពដល់តំបន់ និងបានអំពាវនាវឲ្យទីក្រុងព្យុងយ៉ាង បញ្ឈប់សកម្មភាពប្រភេទនេះជាបន្ទាន់ ហើយចាប់ផ្តើមចូលរួមក្នុងកិច្ចសន្ទនាយ៉ាងយកចិត្តទុកដាក់។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា បច្ចុប្បន្ន មន្ទីរបញ្ចកោណ មិនមានគម្រោងផ្លាស់ប្តូរឥរិយាបថរបស់ខ្លួននៅក្នុងតំបន់នោះទេ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ចំពេលទីក្រុងព្យុងយ៉ាងបន្តបង្កការខឹងសម្បាពីសំណាក់ប្រទេសជិតខាងប៉ាស៊ីហ្វិក ជាមួយនឹងការបាញ់មីស៊ីលមិនដកដៃ រយៈពេលច្រើនថ្ងៃ៕

ប្រភព Fox News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img