31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

អាជ្ញាធរខេត្តកំពត ទុកពេល២០ថ្ងៃឲ្យអ្នកពទ្ធ័ របងបេតុងរំលោភយកភ្នំ រុះរើចេញ

- Advertisement -spot_img

រដ្ឋបាលព្រៃឈើខេត្តកំពត ដឹកនាំកម្លាំងចម្រុះដោយលោក ឃឹម សាមី អភិបាលស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចុះហាមឃាត់ពលរដ្ឋមួយគ្រួសារនៅឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ដែលបានធ្វើរបងបេតុងហ៊ំព័ទ្ធយកដីភ្នំស្រង៉ាប ស្ថិតនៅភ្នំស្រង៉ាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។

តាមការរៀបរាប់ឈ្មោះ ឆឹង កុសល តំណាងអោយគ្រួសារធ្វើរបងបាននិយាយនៅពេលអាជ្ញាធរស្រុកហៅមកសួរនាំថា ការព័ទ្ធរបងបេតុងលើភ្នំនេះ គឺជាការពារថ្នូរសពជីដូនជីតារបស់ខ្លួន ដែលបានបញ្ចុះរាប់រយឆ្នាំនៅជើងភ្នំស្រង៉ាបនេះ។ លោកឆឹងកុសលបាននិយាយថា បើមិនធ្វើរបងការពារថ្នូរសពដូនតាទេ ច្បាស់ជាគ្រឿងចក្រកាយរបើករបាញអស់ហើយ។

មន្រ្តីរដ្ឋបាលព្រៃឈើបាននិយាយថា ខាងរៀបចំដែនដីបានចុចមើលរួចហើយផ្ទៃដីភ្នំដែលគេពទ្ធ័របងយកដីភ្នំនោះ មានផ្ទៃដីចំនួនមួយហិកតាកន្លះ។ មានដាំដូង និងដើមចេក និងបោះបង្គោលព្រំដី។ លោក ឃឹម សាមី អភិបារងស្រុកកំពង់ត្រាច ក៏បានប្រាប់ដល់មន្ត្រីចម្រុះដែលបានចូលរួម និងតំណាងម្ចាស់ដីបានប្រាប់អោយដឹងទាំងអស់គ្នាថា សុំអោយអ្នកធ្វើរបងបេតុងរុះរើដោយខ្លួនឯង ដោយទុករយះពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។

លោក ឃឹម សាមី និយាយថា បើផុតថ្ងៃកំណត់មិនឃើញរុះរើទេ អ្នកធ្វើរបងបេតុងយកភ្នំ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ឈ្មោះ ឆឹង កុសល និយាយថា ខ្លួនសុខចិត្តរុះរើតាមការកំណត់ថ្ងៃរបស់អាជ្ញាធរ តែសុំអោយអាជ្ញាធមើលជុំវិញភ្នំផងមានអីខ្លះ ហើយបើអោយខ្ញុំរុះរបងចេញ ត្រូវតែអោយអ្នកធ្វើរបងនៅជុំវិញភ្នំរុះទាំងអស់គ្នាទើបស្ងប់ចិត្ត ព្រោះគ្រាន់ តែគ្រឿងចក្រនៅជុំវិញភ្នំមានចំនួនបីគ្រឿងឯណ្ណោះ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img