បន្ទាប់ពីបានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារលក់បន្លែផ្លែឈេីបោះដុំ(ផ្សារដេីមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្តស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តមបានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលេីគោលការណ៍ឈ្នះ-ឈ្នះ និងបានជូនអាជីវករមួយចំនួន ដែលមានជម្រេីសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញរួមមានបង្គោលភ្លេីង ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន០១ឆ្នាំដោយឥតគិតថ្លៃ។
សូមអញ្ជេីញបងប្អូនអាជីវករទៅប្រកបអាជីវកម្មនៅផ្សារលក់បន្លែផ្លែឈេីបោះដុំ(ផ្សារដេីមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន ឬទីតាំងឯកជនសមស្របណាផ្សេងរួមមានផ្សារតាម៉ាប់ព្រែកជ្រៃ ដែលមានសណ្ដាប់ធ្នាប់ល្អប្រសេីរ ដេីម្បីសោភ័ណភាពទីក្រុង។







ដោយគិរីដងរែក




