26.1 C
Phnom Penh
Tuesday, March 17, 2026
- Advertisement -spot_img

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យការបាក់ស្រុតច្រាំងព្រែកកុយ ស្រុកកងមាស

- Advertisement -spot_img

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២នេះ បានដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យអំពីស្ថានភាពបាក់ស្រុតច្រាំងព្រែកកុយ ដោយសារទឹកភ្លៀងហូច្រោះ ស្ថិតក្នុងភូមិ ឃុំព្រែកកុយ ស្រុកកងមាស។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរស្រុកកងមាស លោក អ៊ុន ចាន់ដា បានដាក់វិធានការ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋជាចម្បង ដោយលោកអភិបាលខេត្ត បានចាត់ឱ្យអាជ្ញាធរស្រុក ដាក់កម្លាំងប្រចាំការជាប្រចំា និងរៀបចំដាក់របាំងការពារ ដើម្បីបញ្ជៀសការចរាចររថយន្តធន់ធ្ងន់ ជាបណ្ដោះអាសន្ន ទម្រាំការជួសជុលច្រាំងនោះរួចរាល់។

តាមសមត្ថកិច្ចស្រុកកងមាស បានគូសបញ្ជាក់ថា ហេតុការណ៍ បាក់ស្រុតច្រាំងព្រែកកុយ បានធ្វើឲ្យប៉ះពាល់ផ្លូវ គមនាគមន៍១ខ្សែ ប្រវែងប្រមាណជិត ៥០ម៉ែត្រ និងទទឹង ០៤ម៉ែត្រ និងនាំឱ្យប៉ះពាល់ដល់គម្រោងផ្លូវ World Bank ចាប់ពីចំណុចគល់ស្ពានអន្លង់គគី ឃុំព្រែកកុយ ដល់ឃុំសូគង ស្រុកកងមាស មានប្រវែង ២៧,៦០០ ម៉ែត្រផងដែរ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img