26 C
Phnom Penh
Friday, December 27, 2024
- Advertisement -spot_img

អបអរសារទដែលតុលាការសម្រេចលើកលែង ការចោទប្រកាន់លើ លោក ញឹក ប៊ុនឆៃ

- Advertisement -spot_img

ភ្នំពេញៈ ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិតុលាការបានសម្រេច លើកលែង ការចោទប្រកាន់ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀនប្រព្រឹត្តនៅចំណុចភូមិទី ១ ឃុំ ត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០០៧ ។

លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូង រាធានី ភ្នំពេញ បានមានប្រសាសន៍ប្រាប់ គីរីដងរែកឲ្យបានដឹងថាៈ ឯកឧត្តម ញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរសម្រេចលើកលែងការចោទប្រកាន់ហើយ មានការបញ្ជាក់ថា មិនមាន ភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើ គាត់ទេ ។

ដីកាសម្រេចលើកលែងការចោទប្រកាន់ លោក ញឹក ប៊ុនឆៃ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ។

យោងតាមដីកាសម្រេចលើកលែងការចោទប្រកាន់បានឲ្យដឹងថា តាមការពិនិត្យឯកសារនានា ក្នុងសំណុំរឿងឃើញថាអង្គហេតុ ដែល បានចោទប្រកាន់ លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិត គ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំ គ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិ ទី ១ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០០៧ តាម មាត្រា ២៩ នៃ ក្រម ព្រហ្មទណ្ឌ មាត្រា ៣៨.១ ថ្មី ចំណុច ទី ៤ និង មាត្រា ៣២.១ ថ្មី ចំណុច ទី ៤. ង នៃ ច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ ២០០៥ នោះគឺសំអាងទៅលើចម្លើយរបស់ឈ្មោះ ជា ជុង ដែលបានឆ្លើយថា គាត់គ្រាន់តែជាអ្នកនាំឈ្មោះ គួង ( គ័ង ) ទៅជួបឈ្មោះ ញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ហើយក៍ពុំមានភស្តុតាងដាក់បន្ទុកជាសាក្សី ឬ ឯកសារណាមួយដែលបានបញ្ជាក់ ពីការចូលរួម របស់ឈ្មោះ ញឹក ប៊ុនឆៃ ដែរ ។

តាមច្បាប់ព្រហ្មទណ្ឌ អន្តរកាល មាត្រា ៣០ ចែងថាអាជ្ញាយុកាលសំរាប់បទមជ្ឈឹមមាន រយៈពេលបីឆ្នាំរីឯអាជ្ញាយុកាល សំរាប់បទឧក្រិដ្ឋ មានរយៈពេលដប់ឆ្នាំអាជ្ញាយុកាលត្រូវចប់នៅពេលណាសកម្មភាពនីតិវិធី ទាំងអស់បានសម្រេច ។

តាមដីកាសន្និដ្ឋានស្ថាពរលេខ៩៩៩ អ . យ . ខ ចុះ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ របស់អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានសម្រេចលើកលែងចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ភេទ ប្រុស ជនជាតិខ្មែរ ។

ដីកាសម្រេច លើកលែងការចោទប្រកាន់បានបញ្ជាក់ថាគ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក លើ ឈ្មោះ ញឹក ប៊ុនឆៃ ពីបទ សមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀនប្រព្រឹត្តនៅចំណុចភូមិ ទី ១ ឃុំ ត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០០៧ តាមមាត្រា ២៩ នៃ ក្រមព្រហ្មទណ្ឌមាត្រា ៣៨,១ ថ្មី ចំណុច ទី ៤ និង មាត្រា ៣២.១ ថ្មី ចំណុច ទី ៤. ង នៃ ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ ២០០៥ គប្បីសម្រេចលើកលែងចោទប្រកាន់លើ ឈ្មោះ ញឹក ប៊ុនឆៃ តាមបញ្ញត្តិ មាត្រា ២៤៧ ថ្មីច្បាប់ស្តីពីវិសោធនកម្មមាត្រា ២៤៧ , មាត្រា ៣៦៨, មាត្រា ៣៧២ និង មាត្រា ៣៨២ នៃ ក្រមនីតិវិធី ព្រហ្មទណ្ឌ ។ ហេតុដូច្នេះសម្រេច លើកលែងចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅ ចំណុចភូមិទី ១ ឃុំត្រែងត្រយ៉ងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០០៧ ។

សូមជម្រាបថាឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ត្រូវបាន ចាប់ខ្លួន កាលពី ថ្ងៃទី ៣ ខែសីហា ២០១៧ ជាប់ ពាក់ព័ន្ធ ករណី ផលិត គ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ ២០០៧ នៅ ភូមិ ១ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ហើយនៅយប់ទី ៣០ ខែមេសា ឆ្នាំ ២០១៨ លោក ញឹក ប៊ុនឆៃ ត្រូវបានដោះលែងចេញពីពន្ធនាគារ រាជធានី ភ្នំពេញ (PJ) ។ ការដោះលែងនេះ គឺបន្ទាប់លោក លី លឹម ម៉េងចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញបានចេញដីកាបង្គាប់ឲ្យដោះលែងកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៨៕


ដោយ៖គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img