28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

អត្ថបទបរទេសពិចារណា កូនស្រី

- Advertisement -spot_img

ប្រសិនបើលោកអ្នកឃើញរូបភាពនេះ លោកអ្នកនឹងគិតភ្លាមថា វាគឺជារូបភាពនៃកាមរាគ ប៉ុន្តែរឿងពិតមិនមែនដូចតែលោកអ្នកបានគិតដូចនេះឡេីយ…

… អស់កាលដ៏យូរណាស់មកហេីយ នៅក្នុងនគរមួយនៃទ្វីបអឺរ៉ុប បុរសចំណាស់ម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិត ដោយដាក់ឲ្យស្ថិតក្នុងការឃុំឃាំង ខ្លួន និងបង្អត់អាហារឲ្យស្លាប់នៅក្នុងពន្ធនាគារ។

កូនស្រីរបស់គាត់បានធ្វើសំណូមទៅអាជ្ញាធរ សូមឲ្យនាងបានចូលជាមួយកូនតូច ដើម្បីសួរសុខទុក្ខឪពុករបស់នាងជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃដែលគាត់ត្រូវដាច់ពោះស្លាប់។

នាងត្រូវបានគេអនុញ្ញាតឲ្យចូលជួបឪពុកជាលេីកចុងក្រោយ ហើយឆ្មាំគុកតែងតែឆែកខ្លួនប្រាណរបស់នាង ព្រោះគេខ្លាចថា នាងលបលួចយកអាហារទៅឲ្យឪពុកបរិភោគ តែរាល់ដង គេឆែកមិនឃើញអ្វីសោះឡើយ។

ដោយនាងមិនអាចទ្រាំមើលឪពុកស្រេកឃ្លានបានឡើយ ហើយនៅពេលដែលឆ្មាំគុកចេញទៅ នាងបានបំបៅឪពុកដោយទឹកដោះរបស់នាង។

អស់ពេលដ៏យូរក្រោយ ឆ្មាំគុកចាប់ផ្ដេីមមានការសង្ស័យ និងនឹកឆ្ងល់ថា ហេតុម្ដេចបានជាបុរសចំណាស់នេះ អាចនៅមានជីវិតរស់នៅ និង មិន ដាច់ ពោះ ស្លាប់ ?

ពួកគេបានលួចឃ្លាំមើលហើយឃើញសកម្មភាពរបស់នាង។

គេបានប្ដឹងនាងទៅតុលាការ ដើម្បីផ្ដន្ទាទោសលើកំហុសរបស់នាង ដែលហ៊ានល្មើសបំពានទៅនឹងសាលក្រមរបស់តុលាការ តែនាងបានខិតខំតស៊ូតវ៉ាទៅនឹងការចោទប្រកាន់នេះ ហើយនាងលះបង់អ្វីៗគ្រប់បែបយ៉ាង ដេីម្បីតស៊ូដោយមិនស្ដាយជីវិត ដើម្បីជួយជីវិតឪពុករបស់នាង ហេីយវាបានធ្វើឲ្យនាងឈ្នះក្ដីរហូតដល់ឪពុករបស់នាងបានរួចខ្លួនពីពន្ធនាគារ។

រឿងរ៉ាវនេះបានធ្វើឲ្យរញ្ជួយញាប់ញ័រពេញទ្វីបអឺរ៉ុប ហើយផ្ទាំងគំនូរដែលគេគូររំលឹកអំពីពលិកម្មរបស់នាង ត្រូវបានគេផ្ដល់តម្លៃដ៏ខ្ពស់ លេីសបណ្ដាផ្ទាំងគំនូរដែលថ្លៃបំផុតលើពិភពលោក។

លោកអ្នកដឹងទេថា នារីមានបេះដូងស្រឡាញ់យ៉ាងស្មោះស្ម័គ្រ ហ៊ានលះបង់ខ្ពស់ ហើយអាចដើរតួគ្រប់បែបយ៉ាងដែលបុរសមិនអាចធ្វើបាន… នាងអាចជាម្ដាយ… ជាប្រពន្ធ… ជាបងស្រី… ជាអ្នកបម្រើ… ជាពេទ្យ… ជាអ្នកហ៊ានប្រថុយស្លាប់ដើម្បីជួយមនុស្សដែលនាងស្រឡាញ់…!

ប្រែសម្រួលពីអត្ថបទបរទេស គីរីដងរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img