24.9 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

អតីតសាធារណរដ្ឋសូវៀតនិយាយរុស្ស៊ី ថាកំពុងផ្ដួលរំលំរដ្ឋាភិបាល របស់ខ្លួនឯង

- Advertisement -spot_img

ប្រធានាធិបតី ប្រទេស ម៉ុល ដាវីលោកស្រី Maia Sandu បាន ចោទប្រកាន់ រុស្ស៊ី ថា កំពុង រៀបចំ ផែនការ ដើម្បី ផ្តួលរំលំ រដ្ឋាភិបាល របស់ លោកស្រី បន្ទាប់ពីប្រទេសជិតខាងអ៊ុយក្រែន ក្លាយជាឧទាហរណ៍ស្រាប់ ។
លោកស្រី Sandu បាននិយាយកាលពីថ្ងៃអង្គារថា ផែនការនេះ គឺពាក់ព័ន្ធនឹងការបញ្ជូនបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលពីប្រទេសរុស្ស៊ី បេឡារុស និងបណ្តាប្រទេសផ្សេងទៀត ដើម្បីព្យាយាមជំរុញការតវ៉ារបស់ជនស៊ីវិល និងវាយប្រហារអគាររដ្ឋាភិបាលក្នុងប្រទេសម៉ុលដាវី ។

លោកស្រី Sandu បានបញ្ជាក់ទៀតថា គោលបំណងរបស់រុស្ស៊ី គឺដើម្បីបង្អាក់ក្តីសង្ឃឹមរបស់ប្រទេសអតីតសាធារណរដ្ឋសូវៀតមួយនេះ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ហើយដាក់ប្រទេសជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឆ្លើយតបទៅវិញកាលពីថ្ងៃអង្គារ ដោយហៅការអះអាងរបស់ម៉ុលដាវីថា “គ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ទាល់តែសោះ” ។

លោកស្រី Zakharova បាននិយាយថា បណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែន បានធ្វើការចោទប្រកាន់ដោយមិនអាចទទួលយកបាន ហើយបន្ទាប់មកប្រើប្រាស់វាដើម្បីបង្ហាញពីភាពត្រឹមត្រូវ ទាំងដែលខ្លួនកំពុងប្រព្រឹត្តខុសច្បាប់ ។

លោកស្រី Maria Zakharova
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីមក, ប្រទេសម៉ុលដាវី បានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានរំលោភលើដែនអាកាសរបស់ខ្លួន ក្នុងអំឡុងពេលវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន ៕

ប្រភព NHKWORLD ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img