ប្រធានរៀបចំការបោះឆ្នោត បាននិយាយថាអតីតប្រធានាធិបតីប៉ាគីស្ថានលោក Asif AliZardari បានឈ្នះអាណត្តិទីពីរ កាលពីថ្ងៃទី១ខែមីនា គាំទ្រដោយក្រុមចម្រុះដែលកំពុងកាន់អំណាចនៅក្នុងការបោះឆ្នោត ដោយសភាទាំងពីរនិងសភាក្នុងតំបន់។
តួនាទីជាប្រធានាធិបតីមានពិធីធំនៅប្រទេសប៉ាគីស្ថាន ប៉ុន្តែលោក Zardari ត្រូវបានគេស្គាល់ថា ជាមេនៃការផ្សះផ្សា និងអាចជួយឱ្យដៃគូចម្រុះគ្រប់គ្រង ឈានដល់ការឯកភាពគ្នាដើម្បីដឹកនាំសេដ្ឋកិច្ចដែលខូចខាតនៅលើផ្លូវស្ថិរភាព មុនពេលស្វែងរកមូលនិធិសង្គ្រោះថ្មីរបស់ IMF ។ ក្នុងនាមជាប្រធានាធិបតីលោក Zardari ក៏នឹងក្លាយជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសដែលមានតួនាទីធំក្នុងការបង្កើត ឬ បំបែករដ្ឋាភិបាល។ លោក Zardari ទទួលបានសំឡេងគាំទ្រ 411 លើ 181 សំឡេង សម្រាប់មេដឹកនាំជាតិនិយមលោក Mehmood Khan Achakzai នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់សភា។
លោក Achakzai ត្រូវបានគាំទ្រដោយគណបក្សរបស់មេដឹកនាំជាប់គុក Imran Khan ។ ប្រធានាធិបតីត្រូវបានជ្រើសរើសដោយការបោះឆ្នោតនៅសភាជាន់ទាប និង សភាជាន់ខ្ពស់ និងសភានីតិបញ្ញត្តិខេត្តចំនួន៤។ លោក Zardari គឺជាបុរសពោះម៉ាយទទួលបានឋានៈនយោបាយ បន្ទាប់ពីការធ្វើឃាតប្រពន្ធរបស់លោក នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងខែធ្នូ ឆ្នាំ 2007 ដោយលោកបានកាន់កាប់គណបក្សPPPស្របតាមបំណងប្រាថ្នា ដែលបានបង្ហាញនៅក្នុងឆន្ទៈរបស់លោក។
លោកបានក្លាយជាប្រធានាធិបតីនៅឆ្នាំ2008 ហើយបានបម្រើការងាររហូតដល់ឆ្នាំ2013 ជារយៈពេលដែលកងកម្លាំងពិសេសរបស់អាមេរិកបានវាយឆ្មក់ចូលប្រទេសប៉ាគីស្ថាន បានរកឃើញ និង សម្លាប់ Osama bin Laden នៅឆ្នាំ2011។សមិទ្ធិផលដ៏អស្ចារ្យបំផុតរបស់លោក Zardari អំឡុងពេលអាណត្តិដំបូងរបស់លោកត្រូវបានគេមើលឃើញថាជាការកសាងការឯកភាពនយោបាយដ៏កម្រមួយ ស្តីពីការអនុម័តក្របខ័ណ្ឌច្បាប់ និងនយោបាយថ្មីមួយ ដើម្បីធ្វើវិមជ្ឈការអំណាចនិងទប់ស្កាត់អំណាចប្រធានាធិបតីដែលកាន់ដោយអតីតមេដឹកនាំយោធា។
ចាប់ពីដើមទសវត្សរ៍ឆ្នាំ1990 ដល់ឆ្នាំ2004 លោកបានជាប់គុក 11ឆ្នាំ ពីបទចោទប្រកាន់អំពីបទពុករលួយ ដែលគ្មានភស្តុតាងនៅតុលាការ ហើយលោក និងគណបក្សរបស់លោក ត្រូវបានគេហៅថា ជាជនរងគ្រោះនយោបាយដែលគាំទ្រដោយយោធា ជា ការចោទប្រកាន់ដែលកងទ័ពបដិសេធ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




