មន្ត្រីនាយកដ្ឋានកែតម្រូវបាននិយាយកាល ពីថ្ងៃទី១៧ ខែមករាថា អតីតនាយករដ្ឋមន្តី ថៃដែលកំពុងជាប់ពន្ធនាគារលោក ថាក់ស៊ី ន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការដោះលែងឱ្យនៅក្រៅឃុំ នៅខែក្រោយ ដោយសារតែអាយុ និងសុខភាព។ មហា សេដ្ឋីលោក ថាក់ស៊ីន អាយុ 74 ឆ្នាំ បាន សម្រាកនៅមន្ទីរពេទ្យដោយជំងឺលើស ឈាម និងតឹងទ្រូង តែក្នុងរយៈពេលប៉ុន្មាន ម៉ោង នៃការវិលត្រឡប់មកប្រទេសថៃវិញ កាលពីខែសីហា ពីការនិរទេសខ្លួនឯងរយៈ ពេល 15 ឆ្នាំ ដើម្បីអនុវត្តការកាត់ទោស រយៈពេល 8ឆ្នាំ ពីបទរំលោភអំណាច។ ការកាត់ទោសរបស់គាត់ត្រូវបានរំសាយទៅ ១ ឆ្នាំ បន្ទាប់ពីការលើកលែងទោសពីព្រះមហា ក្សត្រ។
នាយកដ្ឋានពន្ធនាគារកាលពីសប្តាហ៍មុន បានបន្តឲ្យគាត់ស្នាក់នៅក្នុងមន្ទីរពេទ្យ ប៉ូលិសដោយតម្រូវការតាមដានសុខភាព។អគ្គនាយករងនៃនាយកដ្ឋានលោក SitthiSutivong បានប្រាប់អ្នកយកព័ត៌មានទៅនឹងសំណួរមួយ តើលោក ថាក់ស៊ីន អាចនឹងត្រូវបានដោះលែងនៅខែកុម្ភៈដែរឬទេ?ផ្អែកលើលក្ខណៈវិនិច្ឆ័យ លោក ថាក់ស៊ីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការលើកលែងទោសពិសេស។ លោក ថាក់ស៊ីនត្រូវបានទម្លាក់ចេញពីអំណាច នៅក្នុងរដ្ឋប្រហារយោធាឆ្នាំ2006។
លោក ថាក់ស៊ីនអតីតមហាសេដ្ឋីទូរគមនាគមន៍ និងជាម្ចាស់ក្លឹបបាល់ទាត់ Manchester City នៃPremier League អង់គ្លេស ត្រូវបានយោធាចោទប្រកាន់ពីបទពុករលួយ បក្ខពួកនិយម និងរំលោភអំណាច គាត់ត្រូវបានកាត់ទោសឱ្យជាប់គុកកំបាំងមុខក្នុងឆ្នាំ2008។ ប្អូនស្រីរបស់គាត់ គឺ លោកស្រី Yingluck Shinawatra ក៏ត្រូវបានបណ្ដេញចេញពី តំណែងជានាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋប្រហារ យោធាមួយផ្សេងទៀតក្នុងឆ្នាំ2014។ សម្ព័ន្ធ មិត្ត និងជាមហាសេដ្ឋីអចលនទ្រព្យលោក Sittha Thavisin ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីដោយសភា។ លោក បានបដិសេធម្តងហើយម្តងទៀតថាក់ស៊ីនថា មិនចូលប្រឡូកក្នុងឆាកនយោបាយទៀតទេ ហើយលោកត្រូវបានចូលនិវត្តន៍៕


ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




