28 C
Phnom Penh
Thursday, March 13, 2025
- Advertisement -spot_img

អគ្គស្នងការនគរបាលជាតិ ស្នើសុំស្នងការតាមបណ្តាខេត្តក្រុងធ្វើតេសរកសារធាតិញៀនលើមន្ត្រីរបស់ខ្លួន

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃស្នងការដ្ឋាននគរបាលជាតិ បានស្នើដល់ គ្រប់បណ្តាស្នងការដ្ឋាននគរបាលបណ្ដា ខេត្ត ក្រុង ទាំងអស់ ត្រូវធ្វើតេសរកសារធាតុញៀន លើមន្ត្រីនគរបាល តាមអង្គភាពរបស់ខ្លួនដើម្បីកិត្តិយសនគរបាលជាតិ ។ មានប្រសាសបែបនេះក្នុងពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នគរបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១៩ ខែមេសាឆ្នាំ២០២៤។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរ ពីស្នាដៃ និងសមិទ្ឋិផល នានា ដែលអាជ្ញាធរ ខេត្តនិងសមត្ថកិច្ច កងកម្លាំង បានសហការណ៍គ្នា ក្នុងការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ធ្វើឱ្យប្រជាពលរដ្ឋរស់ដោយសុខដុម រមនា។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងស្ថានភាព ប្រទេសកម្ពុជា មានមុខមាត់លើឆាកអន្តរជាតិ បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះនៃការបើកការប្រកួត កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ទទួលបានជោគជ័យ ដ៍ត្រជះត្រចង់ លើផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ គឺបានល្អប្រសើរ ។ ហើយអ្វីដែលប្រទេសយើងកាន់តែល្បីថែមទៀតនោះគឺ គ្រប់បណ្ដាកីឡាករ កីឡាការនី មកពីបណ្តាប្រទេសផ្សេងៗ ទាំងការស្នាក់នៅ និងអាហារហូបចុក ដោយមិនគិតថ្លៃ ដែលនេះជាការគិតគូរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ឋសភាព និងសម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានផ្ដាំផ្ញើដល់ស្នងការដែលទើបចូលកាន់តំណែងថ្មី ត្រូវសាមគ្គី ភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ នឹងត្រូវយកចិត្តដាក់ជាមួយប្រជាពលរដ្ឋ ដែលមកដាក់ពាក្យបណ្ដឹង ត្រូវស្រាវជ្រាវ ភស្តុតាង សាក្សី ដើម្បីកំណត់មុខសញ្ញាក្នុងការផ្តល់យុត្តិធម៌ជូនពួកគាត់ ។ ត្រូវយកចិត្តទុក ដាក់ លើប៉ុស្តិ៍រដ្ឋបាល តាមមូលដ្ឋាន តើមានកម្លាំងប៉ុន្មាននាក់ ខ្វះខាតអ្វីខ្លះ ត្រូវជួយបំពេញបន្ថែម ដើម្បីឱ្យប៉ុស្ត៍រដ្ឋបាលតាមមូលដ្ឋាន បំពេញការងារប្រកបដោយប្រសិទ្ឋភាព និងជាចុងក្រោយសូមយកចិត្តដាក់បងប្អូនប្រជាពលរដ្ឋក្នុងរដូវក្តៅ រាំងស្ងួតនេះ ដែលពួកគាត់អាចនឹងខ្វះខាតទឹកប្រើប្រាស់ ត្រូវប្រើមធ្យោបាយដឹកទឹកចែកជូនពួកគាត់ប្រើប្រាស់ទាន់ពេលវេលា ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ពីសកម្មភាពនានា ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងសម្រេចបាន ដូចជាដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋ និងសមិទ្ធផលនានាដូចជា ការកសាងផ្លូវថ្នល់ ពីគ្រួសក្រហមក្លាយទៅជាផ្លូវបេតុងឬក៏ផ្លូវចាក់កៅស៊ូ ការជីក ប្រឡាយយកទឹក ធ្វើកសិកម្មជូនបងប្អូនប្រជាពលរដ្ឋ និងពីវិធានការទប់ស្កាត់បទល្មើស នានាកន្លងមក។ ដោយឡែកការទន្ទ្រានដីព្រៃលិចទឹក ត្រូវបានសមត្ថកិច្ចសម្រុះ រួមទាំងស្ថាប័នតុលាការ បានដកហូតដីធ្លីពីប្រជាពលរដ្ឋ ដែលកាន់កាប់ដោយខុសច្បាប់ ជាង ៧ពាន់គ្រួសារ ស្មើនឹងផ្ទៃដីជាង ៣ ម៉ឺនហិកតា។ ជាមួយគ្ននេះដែរ ក្នុងព្រឹត្តិការសង្ក្រានឆ្នាំថ្មី្ង រយៈពេល៤ថ្ងៃ ខេត្តកំពង់ឆ្នាំងគ្មាន ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនោះទេ។

សូមបញ្ជាក់ថា៖ ពិធីនោះបានប្រកាស លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ចូលកាន់ដំណែងជាស្នងការនគរបាលខេត្តកំពង់ឆ្នាំងថ្មី ជំនួសលោកឧត្តមសេនីយ៍ទោ ខូវ លី ត្រូវបានប្តូទៅកាន់តំណែង ស្នងការនគរបាលខេត្តឧត្តរមានជ័យ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img