24.9 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ហាសេដ្ឋីចិន Jack Ma បានលេចមុខនៅក្នុងប្រទេស ថៃ

- Advertisement -spot_img

ថៃ ៖ មហាសេដ្ឋីចិន Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba បានលេចមុខនៅក្នុងប្រទេសថៃយ៉ាងភ្ញាក់ផ្អើលកាលពីពេលថ្មី ៗ នេះពោលគឺនៅប៉ុន្មានម៉ោងបន្ទាប់ពីរូបលោកសម្រេចចិត្តបោះបង់តំណែងជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Ant Group ។ គួររំលឹកថា មហាសេដ្ឋី ចិន Jack Ma សម្រេច បោះបង់ ការ គ្រប់គ្រង ក្រុមហ៊ុន Ant Group

កាលពី ថ្ងៃ ទី ៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅភោជនីយដ្ឋាន Jay Fai នៅក្នុងទីក្រុងបាងកកប្រទេសថៃបានបង្ហោះរូបភាពលោក Jack Ma នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ដែលគាត់ហាក់ដូចជាទើបបញ្ចប់ការទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន មួយនោះ ។ ចំណងជើងការបង្ហោះសរសេរថា « ពិតជាមានកិត្តិយសណាស់ដែលបានស្វាគមន៍អ្នកនិងក្រុមគ្រួសាររបស់អ្នកចំពោះ Jay Fai» ។

ការបង្ហោះ នេះបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះមុន ពេលសារព័ត៌មានThe Wall Street Journal បានរាយការណ៍ជាលើកដំបូងថា មហាសេដ្ឋី Jack Maកំពុងរៀបចំដើម្បីបោះបង់ការគ្រប់គ្រងក្រុមហ៊ុន Ant Group ដែលគាត់បានបង្កើតឡើង ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថាលោកJack Ma បានទៅ ទទួលទានអាហារនៅភោជនីយដ្ឋានជាមួយលោក Soopakij Chearavanont ដែលជាប្រធានក្រុមហ៊ុន Charoen Pokphand Group របស់ថៃ ។

បន្ថែមលើស ពីនេះ ទៅទៀតមហាសេដ្ឋីចិនវ័យ៥៨ ឆ្នា រូបនេះក៏ត្រូវបានគេថតបានច្បាស់នៅក្នុងការប្រកួតប្រដាល់ Muay Thai កាលពីថ្ងៃទី០៥ ខែមករាកន្លងទៅដោយរូបលោកថែមទាំងបានឈរថតជាមួយនឹងស្តេចប្រដាល់ថៃ Buakaw Banchamekផងដែរ ។

ដោយឡែកកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៣របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភព លោកបានធ្វើការចេញផ្សាយថាមហាសេដ្ឋីចិន Jack Ma បានសម្រេចបោះបង់តំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Ant Group ជាផ្លូវការបន្ទាប់ពីបានយល់ព្រមលើការផ្លាស់ ប្តូររចនាសម្ព័ន្ធភាគហ៊ុន របស់ខ្លួនដែលការផ្លាស់ប្តូរទៀតសោត នឹងពង្រឹងបន្ថែមទៀតនូវស្ថេរភាពនៃរចនាសម្ព័ន្ធសាជីវកម្មរបស់ Ant Group និងនិរន្តរភាពនៃការអភិវឌ្ឍន៍រយៈពេលវែងរបស់ក្រុមហ៊ុន ។

គួររំលឹកថាលោក Jack Ma បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈ នៅក្នុងខែតុលា ឆ្នាំ ២០២០ បន្ទាប់ពីលោកបានថ្លែងសុន្ទរកថារិះគន់ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ របស់ប្រទេសចិន និងបានប្រៀបធៀបធានាគាររដ្ឋធំ ៗ ទៅនឹងហាងបញ្ចាំ ដែលការលើកឡើងបានធ្វើឱ្យ អាជ្ញាធរចិនមានការថ្នាំងថ្នាក់ចិត្តយ៉ាងខ្លាំង ។

យ៉ាងណាមិញកាលពីខែវិច្ឆិកាឆ្នាំ ២០២២ កន្លងទៅកាសែត Financial Times របស់ចក្រភពអង់គ្លេស បានរាយការណ៍ថាលោក Jack Ma កំពុងសំងំរស់នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនអស់រយៈពេលជិត៦ ខែកន្លង មកហើយ ។ ប៉ុន្តែទោះយ៉ាងណាការស្នាក់នៅជប៉ុន របស់លោកត្រូវបានគេមើលឃើញថាហាក់មិនសូវបង្ហាញវត្តមានជាសាធារណៈទូលំទូលាយដូចពេលលោកនៅថៃឡើយ ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img