ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះក្រោម ១០ អង្សាសេនោះ សិស្សសាលាបឋមសិក្សានៅទីក្រុងហាណូយអាចនឹងបិទថ្នាក់រៀនបណ្ដោះអាសន្ន ខណៈសិស្សវិទ្យាល័យក៏នឹងធ្វើបែបនេះដូចគ្នា ប្រសិនបើសីតុណ្ហភាពទាបជាង ៧ អង្សាសេ ។
នាយកដ្ឋានអប់រំទីក្រុងបាននិយាយកាលពីថ្ងៃចន្ទថា សាលារៀនក៏គួរតែបត់បែនទៅតាមកាលៈទេសៈ ឬពេលវេលាថ្នាក់រៀនផងដែរ ប្រសិនបើអាកាសធាតុចុះត្រជាក់ខ្លាំងលើសនេះ ។
នាយកដ្ឋានបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សាលារៀនអាចសម្រេចឲ្យសិស្សចូលថ្នាក់រៀនយឺតជាងធម្មតាសម្រាប់វេនពេលព្រឹក ហើយក្នុងករណីសិស្សមកយឺត ដោយសារអាកាសធាតុត្រជាក់ សាលារៀនគួរតែអនុញ្ញាតឲ្យពួកគេចូលរៀនដោយមិនមានការដាក់ពិន័យអ្វីឡើយ” ។
សីតុណ្ហភាពនៅទីក្រុងហាណូយបានធ្លាក់ចុះដល់ ៧.៣ អង្សាសេកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីធ្លាក់ចុះដល់ ៧ អង្សាសេនៅព្រឹកថ្ងៃចន្ទ ខណៈដែលសង្កាត់ទាំង ៣០ និងតំបនភាគខាងជើងទាំងមូល ជាពិសេសនៅខេត្តភ្នំ Ha Giang សីតុណ្ហភាព ទាប បំផុត គឺ ១.៨ អង្សាសេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របាននិយាយថា អាកាសធាតុត្រជាក់នៅតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម អាចនឹងបន្តរហូតដល់ក្រោយបុណ្យណូអែល ៕



ប្រភព VN Express International ប្រែសម្រួលដោយគីរីដងរែក




