23.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ស្វែងយល់ពីរបៀប កាត់ពិន្ទុ លើប័ណ្ណបើកបរ ដែលល្មើសច្បាប់ ចរាចរណ៍ ក្នុងខែកញ្ញា

- Advertisement -spot_img

ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើប័ណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក។

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តី ពីចរាចរណ៍ ផ្លូវគោកនេះត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងដាក់ឱ្យដំណើរការ និងអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ និងអនុវត្តពេញលេញចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២៣ ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអនុ ប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ធ្លាប់បានមានប្រសាសន៍ថា នីតិវិធីនៃការកាត់ពិន្ទុប័ណ្ណបើកបរនឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃ ស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុបណ្ណ បើកបរដោយស្វ័យ ប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុស នឹងច្បាប់ ចរាចរណ៍ផ្លូវគោក។

លោកទេសរដ្ឋមន្ត្រីបានបន្តថា កម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ដោយការស្កេន លើប័ណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់ប័ណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ចាប់ពី១ពិន្ទុដល់ ៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើក បរថ្មី ត្រូវរៀននិងប្រឡងយកប័ណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែលប័ណ្ណបើកបរត្រូវទុកជាមោឃៈ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចុះនៅថ្ងៃទី០៩សីហាបានឱ្យដឹងថាការដកពិន្ទុប័ណ្ណបើកបរ និងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្ដី ពីចរាចរណ៍ផ្លូវគោកត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មាន រក្សាទុកក្នុង ប្រព័ន្ធ។ ដូចនេះសូមអ្នកបើកបរយានយន្តគ្រប់រូបយក តាមខ្លួននូវប័ណ្ណបើក បរយានយន្ត (ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុក្នុងករណីមាន ការប្រព្រឹត្ត ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ចំពោះការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (អាចបង់ប្រាក់ នៅតាមបញ្ហារទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney MobileApp) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ ការនគរបាលចរាចរណ៍ ផ្លូវគោក៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img