28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ស្វាយចន្ទីរបស់កម្ពុជា ជាប់ចំណាត់ទី៣ ដែលផលិតច្រើនជាងគេ នៅលើពិភពលោក

- Advertisement -spot_img

ស្វាយចន្ទីរបស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ដែលផលិតច្រើនគ្រាប់ឆៅច្រើនជាងគេ ក្នុងពិភពលោក ពីអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤។សន្និសីទ ស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងរយៈ ពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ឯកអគ្គ រដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រតិភូសន្និសីទស្វាយចន្ទី ពីភពលោក តំណាងដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិជាច្រើនរូប។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថា អង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ចំណាត់លេខ៣ ដល់ដំណាំស្វាយចន្ទីកម្ពុជា គឺផ្អែកទៅចំនួននៃការផលិតស្វាយចន្ទីនៅរបស់ប្រទេសកម្ពុជា។ លោកបានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទី បានប្រមាណជាង ៦៥ម៉ឺនតោន ដែលបង្ហាញថា ការផលិតស្វាយចន្ទីរបស់កម្ពុជា មានចំនួនធំនៅលំដាប់ទី ៣ក្នុង ពិភពលោក។ ចំណែកប្រទេសឈរនៅលំដាប់លេខ១ គឺប្រទេសកូឌីវ័រ និងទី២ គឺប្រទេសឥណ្ឌា។ ទោះបីជាកម្ពុជា ផលិត គ្រាប់ស្វាយចន្ទីបានច្រើនក៏ដោយប៉ុន្តែកម្ពុជាមិនមែនជាប្រទេសផលិតកែច្នៃនោះទេ។ប្រទេសដែលបានកែច្នៃគ្រាប់ ស្វាយចន្ទីធំជាងគេ គឺប្រទេសវៀតណាម បន្ទាប់មកគឺឥណ្ឌា នឹងទី៣.ប្រទេសប្រេស៊ីល។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img