28.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ស្រុកជាប់ព្រំដែនថៃ ត្រូវបានសមត្ថកិច្ចចុះពិនិត្យទប់ស្កាត់បទល្មើស

- Advertisement -spot_img

ដោយសាតែស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាគោលដៅមុខសញ្ញាគួរឱ្យកត់សម្គាល់ក្នុងចំណោមស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ទើបលោកស្នងខេត្តការដាក់បទបញ្ជាឱ្យរៀបចំកម្លាំងដោយមានការសហការគ្នាជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះពង្រឹង និងត្រួតពិនិត្យទៅលើបទល្មើសដែលមានសារធាតុញៀនគ្រប់ប្រភេទ។

កិច្ចប្រតិបត្តិការខាងលើនេះ អនុវត្តដោយកម្លាំងស្នងការខេត្ត រួមសហការជាមួយកម្លាំ ងងមូលដ្ឋាន កងរាជអាវុធហត្ថកម្លាំងនគរ បាលវរសេនាតូចការពារព្រំដែនគោក៨១៩ និងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ត្រួតពិនិត្យលេីគោលដៅចំនួន ២គោល ដៅ ក្នុងគោលបំណងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំ គ្រឿង ញៀនខុសច្បាប់ដែលអាចត្រូវបានដឹកជញ្ជូនលេីដងផ្លូវឆ្លងកាត់ក្នុងភូមិសាស្រ្តជាប់ព្រំដែន ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នេះបើតាមការលើកឡើងឱ្យដឹងពីមន្ត្រីនៃស្នងការខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា ការពង្រឹងករណីខាងលើនេះ កន្លងបានកំណត់យក ២គោលដៅផ្សេងគ្នាដែលជាគោលដៅមុខសញ្ញា ក្នុងនោះមាន: គោលដៅទី១៖ នៅចំណុចផ្លូវលេខ៥៩ ក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានពិនិត្យលើរថយន្តចំនួន ៣៤៥គ្រឿង មនុស្ស ៦៥៥នាក់ ស្រី ២២៧នាក់ ក្នុងនោះមាន រថយន្តធុនធំ ចំនួន ១៣៧គ្រឿង មនុស្ស ២១៧ នាក់ ស្រី ១០៩នាក់។ រថយន្តធុនតូចចំនួន ២០៨គ្រឿង មនុស្ស ៤៣៨ នាក់ ស្រី ១១៨នាក់ និងម៉ូតូចំនួន ៦០គ្រឿង មនុស្ស ១៣៥នាក់ ស្រី ៧៣នាក់។

គោលដៅទី២៖ ផ្លូវលេខ៥៧B ក្រុម ទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានពិនិត្យ រថយន្តចំនួន ២៥៧គ្រឿង មនុស្ស ៤៥០នាក់ ស្រី ២១៥នាក់ និងម៉ូតូ ១៣៥គ្រឿង មនុ ស្ស ២៦៥នាក់ ស្រី ១១៥នាក់ ក្នុងនោះមាន រថយន្ត ធុនធំ ចំនួន ១០៥គ្រឿង មនុស្ស ១៧៥នាក់ ស្រី ៨៨នាក់។ រថយន្តធុនតូចចំនួន ១៥២គ្រឿង មនុស្ស ២៧៥ នាក់ ស្រី ២១៥នាក់ និងម៉ូតូ ១៣៥គ្រឿង មនុស្ស ២៦៥នាក់ ស្រី ១១៥នាក់។

មន្ត្រីខាងលើបញ្ជាក់ថា ដោយសាតែមានការរឹតបន្តឹងជាបន្តបន្ទាប់កន្លងមកតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ទើបលទ្ធផលសរុបទាំង២គោលដៅខាងលើនេះ សមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំ គ្រឿងញៀនខុសច្បាប់ នោះឡើយ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img