25 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ស្ពាន យោល មួយ ខ្សែ ក្នុង សង្កាត់ បរ យ៉ា ខា ត្រូវ ទឹកជំនន់ កួច ដាច់ ទាំងស្រុង បណ្តាល ឲ្យ ពលរដ្ឋ ជាច្រើន គ្រួសារ ពិបាក ក្នុងការ ធ្វើដំណើរ

- Advertisement -spot_img

ប៉ៃលិន ៖ ស្ពាន យោល ដ៏ សំខាន់ មួយ របស់ បងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុង សង្កា ត់បរ យា ខា ក្រុងប៉ៃលិន ត្រូវ ទឹកជំនន់ កួច ផ្តាច់ ទាំង គ្រឹះ ហូរ ទៅតាម ទឹក កាលពី វេលា ម៉ោង ៧ យប់ ថ្ងៃ ទី ៧ ខែតុលា ឆ្នាំ ២០២២ ស្ថិត ក្នុង ភូមិបរ ហ៊ុយ ជើង សង្កាត់ ប រយ៉ា ខា ក្រុងប៉ៃលិន ។

តាម ប្រភពព័ត៌មាន ពី ប្រជាពលរដ្ឋ បាន លើកឡើងថា ចាប់តាំងពី វេលា ម៉ោង ៦ ល្ងាច ថ្ងៃទី ៧ ខែតុលា ភ្លៀង បាន បង្ហូរ ធ្លាក់ ខ្លាំង នៅ ផ្នែក ខាងលើ មួយសន្ទុះ ស្រាប់ តែមាន ទឹកជំនន់ ហូរ មក យ៉ាងខ្លាំង បណ្តាល ឲ្យ ជន់ លិច កន្លែង កម្សាន្ត មួយ តាម ដងស្ទឹង បរ យ៉ា ខា ចំណែក ស្ពាន យោល ដែល ប្រជាពលរដ្ឋ ធ្លាប់ បើកបរ ឆ្លងកាត់ ក៏ ត្រូវ ទឹកជំនន់ អួ ស ទៅ ទាំង គ្រឹះ ធំៗ ចំណែក ដែក ទប់ ក៏ ត្រូវ ដាច់ចេញ ពីគ្នា ផងដែរ ។

ប្រភពព័ត៌មាន បាន បន្ត ទៀត ថា មូលហេតុ ដែល ធ្វើ ឲ្យ ស្ពាន យោល ត្រូវ ទឹក គួច ដាច់ ទាំងស្រុង នេះ គឺ បណ្តាលមកពី ភ្លៀង ខាងលើ ខ្លាំង ហើយ នាំមក នូវ សំរាម ឈើ ធំៗ មក ជាប់ និង សំណាញ់ ដៃ ស្ពាន ទើប ដាច់ ទៅ ទាំង ផ្ទាំង តែម្តង ។

ប្រភព ព័ត៌មាន ក៏បាន បញ្ជាក់ដែរថា ស្ពាន យោល មួយ ខ្សែ នេះ គឺ ពួកគាត់ ក៏ ដូចជា អ្នក ក្រៅ ភូមិ ធ្វើដំណើរ ទៅ ចំការ សិស្សសាលា ឆ្លងកាត់ ទៅ រៀនសូត្រ ព្រោះ មានតែ ស្ពាន់ នេះ ទេ ដែល នៅ ជិត ក្នុង ការឆ្លង បើសិនជា ដាច់ ដូច្នោះ គឺ ពួកគាត់ នៅ តំបន់ នេះ ពិបាក ក្នុង ធ្វើដំណើរ ព្រោះ មិនមាន កន្លែង ដែល ឆ្លង នោះទេ ។ ពួកគាត់ ក៏បាន ស្នើសុំ អាជ្ញាធរខេត្ត មេត្តាជួយ ធ្វើ ស្ពាន បណ្តោះអាសន្ន សម្រាប់ ពួកគាត់ ឆ្លង ទៅមក ផងដែរ ។

សូម បញ្ជាក់ដែរថា នៅ យប់ ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន ក៍បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ដែលមាន លំនៅឋាន ជាប់ ស្ទឹង ប រយ៉ា ខា បរ តាំង ស៊ូ ស្ទឹង តារា បរ សូម ប្រុងប្រយ័ត្ន ឲ្យ បាន ខ្ពស់ ព្រោះ ទឹក តាម ដងស្ទឹង ដងអូរ មានការ ជន់ ខ្លាំង ។ ក្នុង លោកស្រី អភិបាលខេត្ត ក៏បាន បញ្ជា ឱ្យកម្លាំង និង អាជ្ញាធរ ចុះ អន្តរាគមន៍ ទាំងយប់ ផងដែរ ។ ទន្ទឹមនឹងនោះ កម្លាំង អាជ្ញាធរ និង ពិនិត្យ អន្តរាគមន៍ នៅ កន្លែង ផ្សេងៗ ទៀត ដើម្បី ដោះស្រាយ បញ្ហា នេះ ហើយ ប្រជាពលរដ្ឋ ត្រូវ បង្កើន ការប្រុងប្រយ័ត្ន ជាពិសេស អ្នកមាន កូនតូចៗ មិនត្រូវ បណ្តោយ លេង ទឹកជា ដាច់ខាត និង ត្រូវការពារ អនាម័យ សុខភាព ព្រោះ ពេល នេះ អាជ្ញាធរ កំពុង ចាត់វិធានការ ជួយសង្គ្រោះ ជា បណ្តើ រហើយ ដែរ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img