20.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ស្នងការរាជធានីភ្នំពេញ ផ្អាកការងារមន្ត្រីនគរបាល ចរាចរណ៍៣រូប

- Advertisement -spot_img

លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

បើតាមលិខិតបង្គាប់ការរបស់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៨ ខែសីហា នេះ បានបង្គាប់ឲ្យផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន។ មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ននោះមានឈ្មោះដូចខាងក្រោម៖
១ អនុសេនីយ៍ឯក សុខ គីមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។
២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។
៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img